ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-05-04 15:46:08cri
Share with:

-លោកQin Gang រដ្ឋមន្រ្តីការបរទេសចិនសង្ឃឹមឱ្យភាគីមីយ៉ាន់ម៉ាវាយបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

-អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោក Qin Gang នៅប្រទេសប៉ាគីស្ថាន ព្រមនិងចូលរួមកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេសត្រីភាគីចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថានដែលនឹងបើកធ្វើនៅប៉ាគីស្ថាន។

-របាយការណ៍ស្តីពីការវាយប្រហារប្រទេសដទៃតាមអ៊ីនធើណែតរបស់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលសហរដ្ឋអាមេរិក(CIA)ត្រូវបានចេញផ្សាយ។

-អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបង្ហាញថា៖ ចិននឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៣។

-ពិព័រណ៍កិច្ចការពារដែនសមុទ្រអន្តរជាតិអាស៊ីលើកទី ១៣ បើកធ្វើនៅប្រទេសសិង្ហបុរី។

-ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកដំឡើងអត្រាការប្រាក់ចំនួន០,២៥%ក្នុងចន្លោះគោលដៅអត្រាមូលនិធិសហព័ន្ធម្តងទៀត។

-ប្រាក់ចំណូលលើវិស័យទេសចរណ៍នៃប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភាមានចំនួន១,៤៨០៥៦សែនលានយាន់ប្រាក់ចិន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស