ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោកបានអនុម័តឱ្យលោក Ajay Banga ធ្វើជាប្រធានធនាគារពិភពលោក
2023-05-04 13:52:16cri
Share with:

ក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោកបានអនុម័តឱ្យលោក Ajay Banga ដែលជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា ធ្វើជាប្រធានធនាគារពិភពលោកកាលពីថ្ងៃទី ៣ ខែ ឧសភា តាមម៉ោងក្នុងតំបន់ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោកបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃដដែលនោះថា លោក Ajay Banga នឹងចូលតំណែងជាប្រធានធនាគារពិភពលោកចាប់ពីថ្ងៃទី២ ខែមិថុនាឆ្នាំនេះដែលមានអាណត្តិប្រាំឆ្នាំ។ សេចក្តីថ្លែងការណ៍នេះក៏បានចែងទៀតថា ក្រុមប្រឹក្សាប្រតិបត្តិរំពឹងធ្វើការជាមួយលោក Ajay Banga ដើម្បីដោះស្រាយ"បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងជួបប្រទះ " ។

គួររំលឹកថា លោក Ajay Banga  កើតនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៥៩ ដែលទទួលការអប់រំនៅប្រទេសឥណ្ឌា ហើយបានក្លាយជាពលរដ្ឋអាមេរិកនៅឆ្នាំ ២០០៧ ។ ពេលបច្ចុប្បន្ន លោក Ajay Banga កំពុងបម្រើការជាអនុប្រធានក្រុមហ៊ុនវិនិយោគ General Atlantic របស់អាមេរិក ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស