ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោក Qin Gang នៅប្រទេសប៉ាគីស្ថាន ព្រមនិងចូលរួមកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេសត្រីភាគីចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថានដែលនឹងបើកធ្វើនៅប៉ាគីស្ថាន
2023-05-04 15:47:06cri
Share with:

ថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននៅប្រទេសប៉ាគីស្ថានចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ឧសភា ព្រមនិងចូលរួមកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេសត្រីភាគីចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថានដែលនឹងបើកធ្វើនៅប៉ាគីស្ថាន។

អ្នកនាំពាក្យបានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Qin Gangនៅប្រទេសប៉ាគីស្ថាន ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកQin Gang នឹងជួបសន្ទនាជាមួយមេដឹកនាំប៉ាគីស្ថាន ព្រមនិងរួមជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Bilawal ធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្ររដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថានលើកទី៤  ដើម្បីធ្វើការផ្លាស់ប្តូរដោយទល់មុខគ្នាយ៉ាងស៊ីជម្រៅស្តីពីទំនាក់ទំនងទ្វេភាគីនិងស្ថានការណ៍អន្តរជាតិ និងតំបន់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស