ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស្តីពីការវាយប្រហារប្រទេសដទៃតាមអ៊ីនធើណែតរបស់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលសហរដ្ឋអាមេរិក(CIA)ត្រូវបានចេញផ្សាយ
2023-05-04 13:58:48cri
Share with:

មជ្ឈមណ្ឌលប្រតិកម្មបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិននិងក្រុមហ៊ុន 360 បានរួមគ្នាចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយនៅថ្ងៃទី ៤ ខែឧសភា ដោយលាតត្រដាងពីស្ថានភាពពាក់ព័ន្ធនឹងករណីដែលទីភ្នាក់ងារ CIA អាមេរិកបានប្រើប្រាស់បណ្តាញអ៊ីនធើណែតដើម្បីវាយប្រហារលើប្រទេសផ្សេងទៀត។ ការចេញផ្សាយរបាយការណ៍នេះនឹងផ្តល់ជាឯកសារយោងនិងសំណើសម្រាប់ជនរងគ្រោះពីការវាយប្រហារតាមអ៊ីនធើណែតនៅទូទាំងពិភពលោក។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន 360 បានរកឃើញដោយឯករាជ្យនូវអង្គការវាយប្រហារតាមអ៊ីនធើណែតដែលមិនធ្លាប់ត្រូវគេដឹង។ អង្គការនេះបានប្រើប្រាស់ឧបករណ៍វាយប្រហារតាមអ៊ីនធើណែតដែលមានទំនាក់ទំនងនឹងទីភ្នាក់ងារ CIA ដើម្បីវាយប្រហារតាមអ៊ីនធើណែតចំពោះគោលដៅនៅក្នុងប្រទេសចិននិងប្រទេសដទៃទៀត។ សកម្មភាពវាយប្រហារដំបូងបំផុតគឺបានកើតឡើងកាលពីឆ្នាំ ២០១១  ហើយការវាយប្រហារពាក់ព័ន្ធបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ គោលដៅដែលពាក់ព័ន្ធការវាយប្រហាររួមមានហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាសំខាន់ៗរបស់ប្រទេសផ្សេងៗ វិស័យអវកាសនិងអាកាសចរណ៍ ស្ថាប័នស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ វិស័យប្រេងកាតនិងឥន្ធនៈ ក្រុមហ៊ុនអ៊ីនធើណែតធំៗ និងអង្គភាពរដ្ឋាភិបាល។ល។

តាមរយៈការវិភាគលើភស្តុតាងពិតជាក់ស្តែង ក្រុមការងារស៊ើបអង្កេតបានរកឃើញថា ឧបករណ៍វាយប្រហារតាមអ៊ីនធើណែតរបស់ទីភ្នាក់ងារ CIA បានប្រើប្រាស់បច្ចេកទេសចារកម្មដ៏តឹងរ៉ឹងបំផុត ហើយឥឡូវនេះស្ទើរតែបានគ្របដណ្តប់លើទ្រព្យសម្បត្តិតាមបណ្តាញអ៊ីនធើណែតនិងប្រព័ន្ធ Internet of Things នៅលើពិភពលោក ដែលអាចគ្រប់គ្រងបណ្តាញអ៊ីនធើណែតរបស់ប្រទេសផ្សេងៗបាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមនិងលួចយកទិន្នន័យសំខាន់និងរសើបរបស់ប្រទេសផ្សេងទៀត ។ ប្រការនេះបានបង្ហាញពីអនុត្តរភាពខាងអ៊ីនធើណែតតាមបែបផែនអាមេរិក អាចនិយាយបានថាសហរដ្ឋអាមេរិកគឺជាអាណាចក្រHacker

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស