ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍កិច្ចការពារដែនសមុទ្រអន្តរជាតិអាស៊ីលើកទី ១៣ បើកធ្វើនៅប្រទេសសិង្ហបុរី
2023-05-04 13:53:04cri
Share with:

ពិព័រណ៍កិច្ចការពារដែនសមុទ្រអន្តរជាតិអាស៊ីលើកទី១៣ បានបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ Changi ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣ ខែឧសភា ។ ក្រុមហ៊ុនអន្តរជាតិជាច្រើនបានតាំងបង្ហាញពីសមិទ្ធផលខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្នែកកិច្ចការដែនសមុទ្រថ្មីបំផុត ដូចជាប្រព័ន្ធអាវុធបំពាក់នាវា ប្រព័ន្ធគ្មានមនុស្សបើក និងប្រព័ន្ធចលករនាវាជាដើម ។ ក្រៅពីនេះ អ្នកទទួលខុសត្រូវនៃកងទ័ពជើងទឹកនិងស្ថាប័នអនុវត្តច្បាប់ផ្នែកកិច្ចការដែនសមុទ្រនៃប្រទេសជាច្រើនក៏នឹងធ្វើកិច្ចសន្ទនាផ្នែកបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុនជាង ២០០ មកពី ២៥ ប្រទេស និងតំបន់ ព្រមទាំងកងកម្លាំងដែនសមុទ្រនៃប្រទេសជាច្រើនផងដែរ ។ សិង្ហបុរីបានធ្វើជាផ្ទះម្ចាស់នៃពិព័រណ៍កិច្ចការពារដែនសមុទ្រអន្តរជាតិអាស៊ីម្តងទៀតក្រោយពីរំលងរយៈពេល៤ឆ្នាំកន្លងទៅ ហើយពិព័រណ៍នេះនឹងបិទបញ្ចប់នៅថ្ងៃទី ៥ ខែឧសភា  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស