ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQinGang៖សង្ឃឹមភាគីមីយ៉ាន់ម៉ាអាចវាយប្រហារយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍
2023-05-04 15:37:15cri
Share with:

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសំណូមពរភាគីមីយ៉ាន់ម៉ាចូលរួមវាយប្រហារយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

លោកQinGangបានលើកឡើងថា ក្រុមឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងបណ្តាញអ៊ីនធឺណែតបានចាក់ឫសចាក់គល់នៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាអស់កាលជាយូរមកហើយ ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋចិន ហើយប្រជាជនចិនស្អប់ខ្ពើមពួកជនល្មើសនេះយ៉ាងខ្លាំង។រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់និងប្តេជ្ញាចិត្តវាយប្រហារយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសទាំងនេះ។ភាគីចិនសំណូមពរភាគីមីយ៉ាន់ម៉ាចាត់វិធានការប្រាកដប្រជា ដើម្បីសម្រុះសម្រួលឱ្យស្ថាប័ននានា បន្តជំរុញប្រតិបត្តិការវាយប្រហាររួមរវាងប្រទេសចិននិងមីយ៉ាន់ម៉ា ព្រមនិងជួយសង្គ្រោះពលរដ្ឋចិនដែលត្រូវជាប់គាំងឱ្យបានទាន់ពេលវេលា។

ភាគីមីយ៉ាន់ម៉ាបានបង្ហាញថា រីករាយរួមជាមួយភាគីចិនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់និងស្ថាប័នសន្តិសុខ ក្នុងន័យវាយប្រហារយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពលើ្មសច្បាប់នៅតាមតំបន់ព្រំដែន ដូចជាការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម ដើម្បីថែរក្សាសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស