ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកGuterresអគ្គលេខាធិការនៃអង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីនានានៅស៊ូដង់ធ្វើកិច្ចសន្ទនា ដើម្បីសម្រេចការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ
2023-05-04 15:37:49cri
Share with:

ថ្ងៃទី៣ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកGuterresអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីប្រទេសកេនយ៉ា។នៅក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីកិច្ចប្រជុំ លោកGuterresបានអំពាវនាវឱ្យភាគីនានានៅស៊ូដង់ធ្វើកិច្ចសន្ទនា ដើម្បីសម្រេចការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ។

លោកGuterresបានលើកឡើងថា បច្ចុប្បន្ន វិបត្តិមនុស្សធម៌នៅស៊ូដង់មានសភាពធ្ងន់ធ្ងរណាស់ ភាគីប៉ះទង្គិចនានាគួរតែវិលត្រឡប់ទៅកាន់តុចរចាវិញ ដើម្បីឈានដល់មតិឯឝភាពក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅពេលឆាប់ៗ។

នៅក្នុងសន្និសីទសារព័ត៌មាន លោកGuterrsក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំនៃប្រទេសជាច្រើននៅទី្វបអាហ្វ្រិកក្នុងការគាំពារសន្តិភាពនៅអាហ្វ្រិក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស