ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូដង់បានបណ្តាលឱ្យមនុស្ស550នាក់ស្លាប់បាត់បង់ជីវិត ហើយប្រទេសជាច្រើនអំពាវនាវឱ្យធ្វើការសន្ទនាគ្នាដើម្បីសម្រេចការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយ
2023-05-03 15:56:19cri
Share with:

           ក្រសួងសុខាភិបាលស៊ូដង់បានផ្សាយនៅថ្ងៃទី២ ខែឧសភាថា  ការប៉ះទង្គិចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់និងកងទ័ពឆ្លើយតបរហ័សបានបណ្តាលឱ្យមនុស្ស 550 នាក់ស្លាប់បាត់បង់ជីវិត និង 4926 នាក់រងរបួស។ អង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី២ខែឧសភាថា  ការប៉ះទង្គិចនេះបានបណ្តាលឱ្យមនុស្សជាង 33 ម៉ឺននាក់បាត់បង់ទីជម្រក ស្ថានភាពមនុស្សធម៌គួរឱ្យព្រួយបារម្ភ។  នាថ្ងៃដដែលនោះ  ប្រទេសមួយចំនួនដូចជាអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងកេនយ៉ាជាដើមបានអំពាវនាវឱ្យធ្វើការសន្ទនាគ្នា ដើម្បីសម្រេចការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយ។

         លោកប្រធានការិយាល័យទទួលបន្ទុកតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិចនៃមូលនិធិកុមារអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី២ ខែឧសភាថា   មន្ទីរពេទ្យស៊ូដង់ជាច្រើនបានគាំងដំណើរការ ។ កុមារនឹងក្លាយជាក្រុមដែលរងគ្រោះយ៉ាងច្រើនបំផុតក្នុងការប៉ះទង្គិច។ ស្ថានភាពមនុស្សធម៌របស់ស៊ូដង់កំពុងឈានទៅកាន់ទិសដៅដ៏គ្រោះថ្នាក់   ភាគីទាំងពីរដែលប៉ះទង្គិចគ្នាត្រូវគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នានៃមនុស្សធម៌ដោយម៉ឺងម៉ាត់ ដើម្បីធានាឱ្យជំនួយមនុស្សធម៌ត្រូវបានដឹកជញ្ជូនដល់ទីគោលដៅដោយរលូន។

            ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី២ ខែឧសភាថា  ការប៉ះទង្គិចបានធ្វើឱ្យមនុស្សលើសពី 33 ម៉ឺននាក់បាត់បង់ទីជម្រក    និងមនុស្សប្រហែល១សែននាក់បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងដើម្បីជម្លៀសខ្លួន ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស