ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរបស់អ្នកសារព័ត៌មានស្តីពីការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសអ៊ូសបេគីស្ថាន
2023-05-03 15:47:55cri
Share with:

មានអ្នកសារព័ត៌មានសួរថា  ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសអ៊ូសបេគីស្ថានបានបើកធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីដោយជោគជ័យ ។ លទ្ធផលរាប់សន្លឹកសំឡេងឆ្នោតបឋមបង្ហាញឱ្យដឹងថា វិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសអ៊ូសបេគីស្ថានត្រូវបានអនុម័តដោយជោគជ័យ ។ តើភាគីចិនមានមតិយោបល់យ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ប្រទេសចិនសូមអបអរសាទរចំពោះប្រទេសអ៊ូសបេគីស្ថានដែលបានបើកធ្វើប្រជាមតិដោយជោគជ័យលើរដ្ឋធម្មនុញ្ញថ្មី ហើយជឿជាក់ថាក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Mirziyoyev ប្រជាជនអ៊ូសបេគីស្ថានប្រាកដជានឹងសម្រេចបាននូវសមិទ្ធផលកាន់តែច្រើនលើកំណែទម្រង់និងកិច្ចការអភិវឌ្ឍន៍នានា ។

ក្នុងនាមជាអ្នកជិតខាងដ៏មេត្រីភាពនិងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងអ៊ូសបេគីស្ថាន ហើយរីករាយខិតខំប្រឹងប្រែងជាមួយភាកីអ៊ូសបេគីស្ថាន ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងអ៊ូសបេគីស្ថានបន្តទទួលបានលទ្ធផលថ្មីជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស