-លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតឆ្លើយតបឱ្យនិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សកលវិទ្យាល័យកសិកម្មចិន ដើម្បីអបអរសាទរចំពោះយុវជនទូទាំងប្រទេសចិនក្នុងឱកាសមកដល់នៃទិវាយុវជនថ្ងៃទី៤ឧសភា ។
-លោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ាបានជួបពិភាក្សាការងារជាមួយលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ។
-អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរបស់អ្នកសារព័ត៌មានស្តីពីការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសអ៊ូសបេគីស្ថាន ។
-លោក Li Jiachao អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា សេដ្ឋកិច្ចនៅត្រីមាសទី១ឆ្នាំ២០២៣ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងបានកើនឡើង២,៧ភាគរយ ។
-ជប៉ុនបានរកឃើញប្រអប់ខ្មៅនៃឧទ្ធម្ភាគចក្រធ្លាក់របស់កងកម្លាំងស្វ័យការពារជប៉ុន ។
-ការប៉ះទង្គិចប្រដាប់អាវុធនៅប្រទេសស៊ូដង់បានបណ្តាលឱ្យមនុស្ស៥៥០នាក់ស្លាប់បាត់បង់ជីវិត ហើយប្រទេសជាច្រើនអំពាវនាវឱ្យធ្វើកិច្ចសន្ទនាគ្នាដើម្បីសម្រេចការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយយ៉ាងឆាប់រហ័ស ។