ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Jiachao៖សេដ្ឋកិច្ចនៅត្រីមាសទី១ឆ្នាំ២០២៣ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងកើនឡើង២,៧%
2023-05-03 16:06:01cri
Share with:

ថ្ងៃទី២ ខែឧសភា ពេលជួបប្រព័ន្ធសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋបាល លោកLi Jiachaoអភិបាលតំបន់រដ្ឋបាលពិសេសហុងកុងបានលើកឡើងថា សេដ្ឋកិច្ចនៅត្រីមាសទី១ ឆ្នាំ២០២៣ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងបានកើនឡើង២,៧% ដែលបានបង្វែរការថយចុះសេដ្ឋកិច្ចនៅត្រីមាសមុន។

លោកLi Jiachaoបានលើកឡើងថា ទោះបីការនាំចេញនៅត្រីមាសទី១ ឆ្នាំ២០២៣នៅតែធ្លាក់ចុះក៏ដោយ តែទន្ទឹមនឹងសេដ្ឋកិច្ចក្នុងមហោដីគោកចិនបន្តកើនឡើងដោយល្បឿនបង្គួរ ព្រមនិងកម្លាំងដឹកជញ្ជូនតាមអាកាសរបស់ហុងកុងបានពន្លឿនស្តារឡើងវិញ ហើយជឿជាក់ថា សេដ្ឋកិច្ចនៅត្រីមាសទី២នឹងល្អជាងត្រីមាសទី១ ហើយសេដ្ឋកិច្ចនៅឆ្នាំ២០២៣ក៏នឹងល្អជាឆ្នាំ២០២២។

លោកLi Jiachaoបន្តទៀតថា រដ្ឋបាលតំបន់ពិសេសហុងកុងបានចាប់ដំណើរការសកម្មភាព “សប្បាយរីករាយនៅហុងកុង”នាពេលថ្មីៗនេះ ស្របពេលដែលនាំមកនូវភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញចំណាយនិងសេដ្ឋកិច្ច។ក្រៅពីនេះ តំបន់ហុងកុងក៏អបអរសាទរថ្ងៃឈប់សម្រាក ១ ឧសភា”របស់មហាដីគោកចិនអស់រយៈពេល៥ថ្ងៃជាប់គ្នាផងដែរ។ថ្ងៃទី២៩និងថ្ងៃទី៣០ ខែមេសា រួមមានអ្នកទេសចរលើសពី៧៦ម៉ឺននាក់ចូលទៅកម្សាន្តតំបន់ហុងកុង ក្នុងនោះ មនុស្សលើសពី៣២ម៉ឺននាក់មកពីមហាដីគោកចិន។តាមការប៉ាន់ប្រមាណ នៅថ្ងៃឈប់សម្រាក “១ ឧសភា”ទាំងមូលនៅឆ្នាំ២០២៣ នឹងមានអ្នកទេសចរមកពីមហាដីគោកចិនជាង៦សែននាក់ធ្វើដំណើរទៅកាន់តំបន់ហុងកុង។លោកLiJiachaoបានថ្លែងថា “សម្មភាពទ្រង់ទ្រាយធំជាច្រើនបានជំរុញការធ្វើទេសចរណ៍និងចំណាយ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ហុងកុង”៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស