ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប់ចំនួន៥គូសបញ្ជាក់ថា ត្រូវដោះស្រាយវិបត្តិស៊ីរីជាមុន
2023-05-02 16:11:42cri
Share with:

កាលពីថ្ងៃទី១ខែឧសភា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហ្សក់ដានី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អេហ្ស៊ីបនិងស៊ីរីបានជួបពិភាក្សាការងារនៅក្រុងអាម៉ាន់ រដ្ឋធានីហ្សក់ដានី ដើម្បីពិគ្រោះពិភាក្សាអំពីគម្រោងដោះស្រាយបញ្ហាស៊ីរីដោយនយោបាយ ព្រមទាំងគូសបញ្ជាក់ថា នឹងចាត់ទុកការដោះស្រាយវិបត្តិស៊ីរីជាកិច្ចការអាទិភាព ។

ថ្ងៃដដែល ក្រសួងការបរទេសហ្សក់ដានីបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការបរទេសដែលចូលរួមកិច្ចប្រជុំបានគូសបញ្ជាក់ថា គម្រោងដោះស្រាយបញ្ហាស៊ីរីដោយនយោបាយគួរតែឈរលើមូលដ្ឋានគាំពារការរួបរួមជាតិនិងអធិបតេយ្យភាពស៊ីរី គួរតែមានអំណោយផលដល់ការជំរុញឱ្យជនភៀសខ្លួនស៊ីរីយល់ព្រមត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ស្តារសន្តិសុខនិងស្ថិរភាពស៊ីរីឡើងវិញ ក៏ដូចជាធានាឱ្យកងទ័ពបរទេសដកចេញពីស៊ីរីផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស