ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរបស់អ្នកសារព័ត៌មានស្តីពីលោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃនៅឥណ្ឌា
2023-05-02 17:11:28cri
Share with:

លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃនៅឥណ្ឌាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែឧសភា។គោលបំណងនៃការបំពេញទស្សនកិច្ចលើកនេះគឺអនុវត្តសមិទ្ធផលរបស់លោកXi Jinpingប្រធានរដ្ឋក្នុងការបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២០ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងប្រាកដប្រជាផ្នែកសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ាជាដើមឱ្យកាន់តែស៊ីជម្រៅ ហើយគាំទ្រមីយ៉ាន់ម៉ាក្នុងការអភិរក្សស្ថិរភាព ស្តារសេដ្ឋកិច្ចឡើងវិញ កែលម្អជីវភាពរស់របស់ប្រជាជននៅ ព្រមទាំងសម្រេចបានការអភិវឌ្ឍជានិរន្តរភាព។

    កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃនឹងបើកធ្វើនៅក្រុងPanaji ទីប្រជុំជនរដ្ឋGoa ប្រទេសឥណ្ឌា ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែឧសភាខាងមុខនេះ។ក្នុងអំឡុងពេលកិច្ចប្រជុំ លោកQinGangនឹងផ្លាស់ប្តូរមតិយោបល់ជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតស្តីពីស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ កិច្ចសហប្រតិបត្តិការគ្រប់
វិស័យនៃអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីត្រៀមរៀបចំគ្រប់ជ្រុងជ្រោយសម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស