ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ម្សៅមីល្បីឈ្មោះអាមេរិកមួយបានកើតហេតុឆ្លងមេរោគSalmonella ហើយរដ្ឋអាមេរិកចំនួន១២បានរាយការណ៍ពីករណីឆ្លងមេរោគ
2023-05-02 15:17:24cri
Share with:

        មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអាមេរិកបានផ្សាយសេចក្តីប្រកាសនៅថ្ងៃទី១ខែឧសភាថា  ថ្មីៗនេះ ក្នុងរដ្ឋចំនួន១២ របស់អាមេរិកបានរាយការណ៍ពីករណីឆ្លងមេរោគ Salmonella  ដែលសុទ្ធតែពាក់ព័ន្ធនឹងហេតុការណ៍ម្សៅមីត្រូវបំពុលរបស់ក្រុមហ៊ុនអាហារ General Mills អាមេរិកដែលជាក្រុមហ៊ុនផលិតម្ហូបអាហារល្បីឈ្មោះឈានមុខនៃសហរដ្ឋអាមេរិក។

        សេចក្តីប្រកាសបានឱ្យដឹងថា  គិតត្រឹមពេលនេះ ទូទាំងប្រទេសអាមេរិកយ៉ាងហោចណាស់មានករណីឆ្លងចំនួន១៣ ករណី  ក្នុងនោះ៣ករណីបានចូលព្យាបាលក្នុងមន្ទីរពេទ្យ  ហើយមិនទាន់ឃើញរាយការណ៍ថាមានករណីស្លាប់បាត់បង់ជីវិតនោះទេ។ ហេតុការណ៍នេះប្រហែលបានរាលដាលក្នុងរដ្ឋចំនួនច្រើនជាង១២ ហើយករណីឆ្លងមេរោគជាក់លាក់ប្រហែលច្រើនជាងចំនួនដែលបានរាយការណ៍  ព្រោះអ្នកជំងឺជាច្រើនមិនបានទៅព្យាបាលតាមស្ថាប័នវេជ្ជសាស្ត្រទេ  ហើយក៏មិនបានធ្វើតេស្តពិនិត្យមេរោគ Salmonella ដែរ។  ការអង្កេតចំពោះអ្នកឆ្លងនិងភស្តុតាងពីបន្ទប់ពិសោធន៍បានបញ្ជាក់ឱ្យដឹងថា  ម្សៅមីដែលត្រូវមេរោគ Salmonella បំពុលគឺជាមូលហេតុបណ្តាលឱ្យកើតជំងឺ។

        កាលពីថ្ងៃទី២៨ខែមេសា   ក្រុមហ៊ុនអាហារ General Mills បានប្រកាសប្រមូលផលិតផលម្សៅមីប្រភេទមួយចំនួនមកវិញ ដែលក្នុងទម្ងន់កញ្ចប់ ២ ផោន ៥ផោន និង១០ផោន  ដោយឡែកពីគ្នា   ដែលនឹងផុតសុពលភាពមុនថ្ងៃទី២៧-ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស