ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិបន្តបង្កើនការគ្រប់គ្រងថវិកានិងការវាយតម្លៃប្រសិទ្ធភាពដោយគ្រប់ជ្រុងជ្រោងសម្រាប់ការអនុវត្តរក្សាសន្តិភាព
2023-05-02 15:39:22cri
Share with:

ថ្ងៃទី១ ខែឧសភា លោកDaiBingតំណាងរងរបស់ចិនប្រចាំអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិបន្តបង្កើនការគ្រប់គ្រងការអនុវត្តរក្សាសន្តិភាពដោយគ្រប់ជ្រុងជ្រោយ បង្កើនការគ្រប់គ្រងផ្ទៃក្នុងដោយប្រាកដប្រជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព។

នៅក្នុងពិធីបើកកិច្ចប្រជុំបន្ទាប់លើកទី២នៃគណៈកម្មាធិការរដ្ឋបាលនិងថវិកា(គណៈកម្មាធិការទី៥)នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ លោកDaiBingបានលើកឡើងថា ហិរញ្ញវត្ថុជាគ្រឹះមូលដ្ឋាននិងជាសសរសំខាន់នៃអភិបាលកិច្ចរបស់អង្គការសហប្រជាជាតិ។ក្នុងឋានៈជាថវិកាធំបំផុតនៃអង្គការសហប្រជាជាតិ ទំហំនៃថវិការក្សាសន្តិភាពឡើងដល់រាប់ពាន់លានដុល្លារអាមេរិក។ជានិច្ចកាល ភាគីចិនផ្តួចផ្តើមគណៈកម្មាធិការទាំង៥នៃមហាសន្និបាតអង្គការសហប្រជាជាតិពិនិត្យពិភាក្សាដោយផ្ចិតផ្ចង់នូវថវិការក្សាសន្តិភាពដែលអនុលោមតាមគោលការណ៍ប្រកបដោយវិទ្យាសាស្ត្រនិងសមហេតុផល ដើម្បីផ្តល់ប្រភពធនធានចាំបាច់សម្រាប់ការផ្តល់សិទ្ធិដល់ប្រតិបត្តិការរក្សាសន្តិភាព។

លោកDaiBingបន្តទៀតថា ថវិការក្សាសន្តិភាពដែលបានស្នើឡើងដោយអគ្គលេខាធិការសម្រាប់ឆ្នាំសារពើពន្ធ២០២៣/២០២៤បានកើនឡើងដោយកម្រិតខ្ពស់បង្គួរ បានបង្កើនបន្ទុកហិរញ្ញវត្ថុដល់ប្រទេសសមាជិក មានប្រទេសសមាជិកជាច្រើនបានយកចិត្តទុកដាក់ចំពោះរឿងនេះ ហើយគួរតែពិនិត្យពិភាក្សាដោយផ្ចិតផ្ចង់។ភាគីចិនគាំទ្រគណៈកម្មាធិការសវនកម្មឱ្យដើរតួនាទីសវនកម្មនិងត្រួតពិនិត្យខាងក្រៅ លើកឡើងសំណើមានតម្លៃ បន្តរក្សាធ្វើឱ្យការគ្រប់គ្រងថវិកាមានសុក្រឹតភាព។ភាគីចិនគាំទ្រអង្គការសហប្រជាជាតិក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននូវសំណងដល់ប្រទេសដែលចាត់បញ្ចូនកងទ័ព/ប៉ូលីសក្នុងពេលឆាប់ៗ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស