ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបជាមួយលោកស្រី Noeleen Heyzer បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា
2023-05-02 15:40:22cri
Share with:

 លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបជាមួយលោកស្រី Noeleen Heyzer បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ានៅក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែឧសភា ។

លោក Qin Gang បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសចិនដែលតភ្ជាប់ដោយភ្នំនិងទន្លេ ហើយប្រទេសចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពនៅប្រទេសមីយ៉ាន់ម៉ា ។ បញ្ហាមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ កត្តាខាងក្នុងនិងខាងក្រៅមានភាពច្របូកច្របល់ជាប់ទាក់ទងគ្នា ហើយគ្មាន"ថ្នាំព្យាបាលរហ័ស"ទេ ។ សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ានិងគាំទ្រគ្រប់ភាគីនិងគ្រប់គណបក្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្សារភ្ជាប់ភាពខុសប្លែកគ្នាតាមរយៈការសន្ទនានយោបាយនិងចាប់ផ្តើមដំណើរការផ្លាស់ប្តូរនយោបាយឡើងវិញក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ ។ គួរតែគោរពកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាននិងជំរុញការអនុវត្ត"មតិឯកភាពរួមចំនួន៥"របស់អាស៊ាន ។ គួរតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ននិងប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការបង្កើនជម្លោះនិងការរីករាលដាលនៃវិបត្តិ ។ ប្រទេសចិនរីករាយក្នុងការបន្តផ្តល់ការគាំទ្រនិងជំនួយដល់លោកស្រី Noeleen Heyzer ក្នុងនាមជាបេសកជនពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ ។

ជាការឆ្លើយតប លោកស្រី Noeleen Heyzer បានថ្លែងថា អង្គការសហប្រជាជាតិសូមកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយសង្ឃឹមថា ប្រទេសចិននឹងបន្តរួមចំណែកជាវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសមីយ៉ាន់ម៉ា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស