ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋ California របស់សហរដ្ឋអាមេរិកកើតហេតុការណ៍បាញ់ប្រហារ ដែលបណ្តាលឱ្យមនុស្សបួននាក់ស្លាប់
2023-05-02 16:11:15cri
Share with:

កាលពីថ្ងៃទី១ខែឧសភា ផ្នែកប៉ូលីសអាមេរិកបានបញ្ជាក់ថា ក្រុង Mojave ដែលស្ថិតនៅតំបន់ភាគកណ្តាលខាងត្បូងរដ្ឋ California បានកើតហេតុការណ៍បាញ់ប្រហារមួយលើកកាលពីថ្ងៃទី៣០ខែមេសា ដែលបណ្តាលឱ្យមនុស្សបួននាក់ស្លាប់ ។

ផ្នែកប៉ូលីសក្រុង Mojave បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ផ្នែកប៉ូលីសទទួលបានទូរស័ព្ទហៅប៉ូលីសប្រហែលនៅវេលាម៉ោង១១និង២០នាទីយប់នាថ្ងៃទី៣០ខែមេសា បន្ទាប់មក ប៉ូលីសក៏ទៅកាន់កន្លែងកើតហេតុការណ៍ភ្លាមៗ ដោយរកឃើញនារីពីរនាក់និងបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង ។ នៅមាននារីម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវគេបញ្ជូនដល់មន្ទីរពេទ្យនៅក្បែរទីនោះ ។

បច្ចុប្បន្ននេះ ផ្នែកប៉ូលីសនៅតែតាមស្វែងរកចាប់ឃាតករដែលមិនដឹងអត្តសញ្ញាណ ។

ក្រុង Mojave ស្ថិតនៅក្នុងតំបន់ដីខ្សាច់ដែលមានចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Los Angeles ដែលជាទីក្រុងធំទីពីររបស់សហរដ្ឋអាមេរិក ដោយមានប្រជាជនជាង៤ពាន់នាក់ ក្នុងនោះ ប្រជាជនចំនួន២០ភាគរយគឺមានជីវភាពក្រីក្រ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស