ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lu Chengquan ប្រធានសមាគមពាណិជ្ជកម្មចិននៅម៉ាឡេស៊ី៖ ប្រទេសចិនជាក្បាលម៉ាស៊ីនគន្លឹះសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ
2023-05-02 15:02:34cri
Share with:

       លោក Lu Chengquan ប្រធានសមាគមពាណិជ្ជកម្មចិននៅម៉ាឡេស៊ីបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍នៅពេលថ្មីៗនេះថា   ប្រទេសចិនជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោក  គឺជាក្បាលម៉ាស៊ីនគន្លឹះសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ  ហើយនឹងបន្តដើរតួនាទីក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣។

       តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនប្រកាសនៅពេលថ្មីៗនេះបានឱ្យដឹងថា   តាមការគណនេយ្យជំហានដំបូង ត្រីមាសទីមួយឆ្នាំនេះផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង4.5% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២     បើប្រៀបធៀបនឹងត្រីមាសទី៤ឆ្នាំ២០២២បានកើនឡើង 1.6%។

          លោក Lu Chengquan បានលើកឡើងថា  តាមទិន្នន័យ សេដ្ឋកិច្ចចិននៅត្រីមាសទីមួយបានដំណើរការយ៉ាងល្អប្រសើរគឺមានសភាពការណ៍ដ៏សកម្ម។ជឿជាក់ថាសេដ្ឋកិច្ចចិននឹងបន្តត្រូវស្តារឡើងវិញដោយភាពរឹងមាំនិងស្ថិរភាព ដែលអាចជួយជំរុញស្តារឡើងវិញនូវសេដ្ឋកិច្ចម៉ាឡេស៊ីផងនិងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផង៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស