ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់៖ស្ថានទូតនិងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅអារ៉ាប៊ីសាអូឌីតដំណើរការឡើងវិញ
2023-05-02 15:38:46cri
Share with:

ថ្ងៃទី១ ខែឧសភា លោកKananiអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ស្ថាប័នកិច្ចការទូតទាំង៣របស់អ៊ីរ៉ង់ប្រចាំនៅក្រុងរីយ៉ាដនិងក្រុងជេដដា អារ៉ាប៊ីសាអូឌីតបានដំណើរការឡើងវិញ។លោកបានលើកឡើងថា នេះជាដំណាក់កាលទី១ដែលស្ថាប័នកិច្ចការទូតដំណើរការឡើងវិញ សង្ឃឹមថា ស្ថាប័នទាំងនេះអាចចាប់ផ្តើមការងារដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់ជាមុន។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដដែល លោកKananiបានលើកឡើងថា ស្ថាប័នកិច្ចការទូតទាំង៣នេះ គឺស្ថានទូតអ៊ីរ៉ង់ប្រចាំនៅក្រុងរីយ៉ាដ អគ្គស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅក្រុងជេដដានិងការិយាល័យតំណាងអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រតិបត្តិការអ៊ីស្លាម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស