ទោះក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្តី ក៏មាន មនុស្សជាច្រើននៅតែជាប់រវល់នឹងការងារ ដើម្បីបង្កើតជីវភាពរស់នៅមានដ៏សុភមង្គលតាមរយៈការធ្វើពលកម្ម ។ លោក Xi Jinping ចូលចិត្តធ្វើពលកម្ម ហើយលោកគោរពគំរូភាពនៃពលកម្ម ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតែងផ្ញើលិខិតជូនពរចំពោះពលករទូទាំងប្រទេសចិនហើយកោតសរសើរចំពោះពលករ លោកបានលើកឡើងថា៖
«ទោះជាលក្ខ័ខ័ណ្ឌយុគសម័យប្រែប្រួលយ៉ាងណាក្តី យើងសុទ្ធតែត្រូវលើកតម្កើងពលកម្ម គោរពពលករ។»
«គំរូភាពនៃពលកម្មជាគំរូភាពរបស់ជនជាតិ គំរូភាពរបស់ប្រជាជននិងជាវីរជនរបស់ប្រទេសជាតិ។»
លោកយាយ Liang Jun ជាអ្នកបើកត្រាក់ទ័រស្ត្រីទីមួយរបស់សាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ ១៩៥០ លោកយាយត្រូវបានជ្រើសរើសជាបុគ្គលគំរូផ្នែកពលកម្មទូទាំងប្រទេសចិនលើកទីមួយ កាលនោះគាត់មានអាយុ ២១ ឆ្នាំ។ ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១៣ តំណាងបុគ្គលគំរូផ្នែកពលកម្មមកពីទូទាំងប្រទេសចិនបានជួបសំណេះសំណាលជាមួយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ កាលនោះ លោកយាយ Liang Jun មានអាយុ 84ឆ្នាំ ពេលជួបលោក Xi Jinping លោកយាយបាននិយាយទាំងរំភើបថា «ខេត្ត Heilongjiang ឥឡូវជាឃ្លាំងស្បៀងធំទីមួយរបស់ប្រទេសជាតិ បរិមាណផលិតស្បៀងកើនឡើង៩ឆ្នាំជាប់ៗគ្នា ពួកយើងក៏បានរួមចំណែកក្នុងនោះផងដែរ។ ស្វាគមន៍លោកទៅត្រួតពិនិត្យការងារនៅទីនោះ។» ប្រសាសន៍របស់លោកយាយទទួលបានសំឡេងទះដៃដ៏ខ្លាំង។ លោក Xi Jinping បានឆ្លើយថា«រឿងតស៊ូរបស់លោកយាយយើងទាំងអស់គ្នាសុទ្ធតែបានដឹង។ ស្ត្រីបើកត្រាក់ទ័រទីមួយរបស់ចិន លោកយាយពិតជាអស្ចារ្យណាស់។»
នៅក្រុង Chengdu ខេត្តSichuan ប្រទេសចិន មានភូមិមួយឈ្មោះភូមិ Zhanqi(ទង់ចម្បាំង ) ។ នៅទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនកាលនោះចាប់ផ្តើមស្តារប្រព័ន្ធធារាសាស្ត្រ ភូមិនេះបានខិតខំតស៊ូក្នុងការកសាងបានក្លាយជា “ទង់” (គំរូ) នៃការងារនេះ ចាប់ពីពេលនោះមកក៏កែឈ្មោះភូមិជាភូមិទង់ចម្បាំង ។ វិស្វកម្មធារាសាស្ត្របានជំរុញឱ្យភូមិនេះបង្កើនបរិមាណផលិតស្បៀងយ៉ាងឆាប់រហ័ស ការធ្វើពលកម្មដោយខិតខំព្យាយាមបាននាំមកនូវផលចំណេញជាច្រើន ។ សព្វថ្ងៃនេះ សមិទ្ធផលបានពីសកម្មភាពពលកម្មសម័យនោះនៅតែបម្រើដល់ជីវភាពរស់នៅរបស់អ្នកភូមិបច្ចុប្បន្នហើយត្រូវអ្នកភូមិកើតសរសើរតៗគ្នា ។ ឥឡូវភូមិនេះបានចេញផុតពីភាពក្រីក្រនិងអភិវឌ្ឍទៅរកជីវភាពធូរធារបង្គួរ អ្នកភូមិបន្តជីវភាពស្តីពី "ការធ្វើពលកម្មបង្កើតសុភមង្គល"តទៅទៀត។
មនុស្សម្នាក់ៗតស៊ូឈានទៅមុខ ប្រទេសជាតិនឹងវិវឌ្ឍរីកចម្រើន ព្រោះពលកម្មជាប្រភពនៃសុភមង្គល។ សូមធ្វើគារវកិច្ចចំពោះពលករគ្រប់រូប៕
******
*លោកតា Ai`Aiguo (រូបទី១ស្តាំដៃ) បានបម្រើការងារអស់រយៈពេលជាង50ឆ្នាំហើយ លោកតាជាជាងផ្សារដែក ទទួលបានរង្វាន់និងមេដាយច្រើនរាប់មិនអស់ដូចជា បុគ្គលគំរូផ្នែកពលកម្មទូទាំងប្រទេសចិន ជាងឆ្នើមខាងបច្ចេកទេសទូទាំងប្រទេសចិន រង្វាន់វឌ្ឍនភាពបច្ចេកវិទ្យាជាតិ គ្រឿងឥស្សរិយយស “១ កក្កដា” ។ល។
*ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពលកររាប់រយលាននាក់ដែលបម្រើការងារក្នុងគ្រប់វិស័យបានរួមចំណែកយ៉ាងស្ងាត់ៗ ដែលបានក្លាយជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ប្រទេសចិនយកឈ្នះការរីករាលដាលនៃជំងឺឆ្លង។
*ក្រោមការគាំទ្រនិងជំរុញរបស់លោកXi Jinping បច្ចេកវិទ្យាដាំស្មៅ Juncao របស់ប្រទេសចិនបានត្រូវផ្សព្វផ្សាយដល់ប្រទេសនិងតំបន់ចំនួន ១០៦ លើពិភពលោក បានជួយកសិករក្រីក្រជាច្រើនឱ្យចេញផុតពីភាពក្រីក្រនិងទទួលបានប្រាក់ចំណូលកាន់តែច្រើនឡើងៗ។ លោកសាស្ត្រាចារ្យ Lin Zhanxi (រូបទី២ស្តាំដៃ) ជាអ្នកបង្កើតបច្ចេកវិទ្យាដាំស្មៅ Juncao លោកតែងចុះទៅភូមិឃុំដើម្បីផ្លាស់ប្តូរបទពិសោធផ្ទាល់ជាមួយកសិករ។
*បុគ្គលិកក្រុមហ៊ុនដែកថែបTaiyuan ខេត្តShanxi ប្រទេសចិន (TAIYUAN IRON&STEEL GROUP) ប្រើដៃហែកបន្ទះដែកអ៊ីណុកស្តើងបំផុតកម្រាស់តែ 0.02 មីលីម៉ែត្រ ដែលជាផលិតផលកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុននេះ។
*ប្រសាសន៍របស់លោកXiJinpingប្រធានរដ្ឋចិនអំពីពលកម្ម*
«ពលកម្មបង្កើតសុភមង្គល ការខិតខំធ្វើការបង្កើតបុព្វហេតុដ៏អស្ចារ្យ។»
«សុភមង្គលគ្រប់យ៉ាងក្នុងឋានមនុស្សសុទ្ធតែបង្កើតឡើងដោយការធ្វើពលកម្មដ៏ឧស្សាហ៍ព្យាយាម។»
«ប្រជាជនបង្កើតប្រវត្តិសាស្ត្រ ពលកម្មបង្កើតអនាគត។»
«សុភមង្គលមិនដែលធ្លាក់ពីលើមេឃទេ ជីវភាពរស់នៅល្អបវរគឺបង្កើតឡើងដោយពលកម្ម។»
«ការធ្វើពលកម្មជារឿងដ៏មានកិត្តិយសបំផុត ដ៏មហស្ចារ្យបំផុត និងល្អប្រសើរបំផុត៕»