ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារអាមេរិកមួយទៀតជួបប្រទះនឹងវិបតិ្ត តើនឹងបណ្តលឱ្យមានប្រតិកម្មជាបន្តបន្ទាប់ឬអត់
2023-05-01 12:52:42cri
Share with:

     ក្នុងហេតុការណ៍វិបតិ្តរបស់ធនាគារតាមតំបន់របស់អាមេរិក ក្រៅពីធនាគារ Silicon Valley និងធនាគារ Signature នៅត្រីមាសទីមួយឆ្នាំនេះ ធនាគារThe First Republic អាមេរិកក៏មានសភាពកាន់តែអាប់អួទៅៗផងដែរ  ។ របាយការណ៍ហិរញ្ញវត្ថុថ្មីបំផុតបានបង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយឆ្នាំនេះ ប្រាក់បញ្ញើនៃធនាគារនេះបានបាត់បង់ចំនួនលើសពី១សែនលានដុល្លារអាមេរិក ។

       ចាប់តាំងពីកើតមានវិបតិ្តរបស់ធនាគារតាមតំបន់នៅអាមេរិកកាលពីថ្ងៃទី៨ ខែមីនាមក តម្លៃភាគហ៊ុនរបស់ធនាគារThe First Republic បានធ្លាក់ចុះ៩៥ភាគរយហើយ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters   បានផ្សាយដំណឹងដោយដកស្រង់ពាក្យសំដីរបស់ឥស្សរជនដឹងប្រភពព័ត៌មានថា  ក្រុមហ៊ុនធានារ៉ាប់រងប្រាក់បញ្ញើសហរដ្ឋអាមេរិក បានត្រៀមលក្ខណៈសម្រាប់ទទួលនិងគ្រប់គ្រងធនាគារThe First Republic  ដំណឹងនេះបណ្តាលឱ្យតម្លៃភាគហ៊ុនបានធ្លាក់ចុះជិត៥០ភាគរយ ។ ឥស្សរជនរូបនេះបានថ្លែងថា ធនាគារនេះប្រហែលនឹងក្លាយជាធនាគារបិទទ្វារចំនួនទីបី បន្ទាប់ពីធនាគារ Silicon Valley និងធនាគារ Signature បានបិទទ្វារនៅខែមុន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស