ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហជីពគិលានុបដ្ឋាយិកាធំបំផុតនៃប្រទេសអង់គ្លេសចាប់ផ្តើមធ្វើកូដកម្មជុំថ្មី
2023-05-01 14:32:26cri
Share with:

   នាពេលបច្ចុប្បន្ន  ប្រទេសជាច្រើននៅអឺរ៉ុប បានមានអតិផរណាកម្រិតខ្ពស់  តម្លៃដើមទុននៃជីវភាពរស់នៅរបស់ប្រជាជនបានកើនឡើងយ៉ាងខ្លាំង ហើយកូដកម្មបានកើតឡើងជាបន្តបន្ទាប់។នៅថ្ងៃទី៣០ខែមេសាតាមម៉ោងក្នុងតំបន់  សមាជិកនៃវិទ្យាស្ថានថែទាំភូមិន្ទដែលជាសហជីពគិលានុបដ្ឋាយិកាធំបំផុតរបស់ប្រទេសអង់គ្លេស បានចាប់ផ្តើមធ្វើកូដកម្មជុំថ្មី  ដែលចាប់ធ្វើពីម៉ោង២០ថ្ងៃទី៣០ខែមេសាតាមម៉ោងក្នុងតំបន់ រហូតដល់ពេលយប់អធ្រាត្រថ្ងៃទី១ខែឧសភា   តាមការប៉ាន់ប្រមាណ  កូដកម្មលើកនេះនឹងធ្វើឱ្យបញ្ហាខ្វះខាតបុគ្គលិកពេទ្យរបស់អង់គ្លេសកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។

      តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យឃើញថា  អត្រាអតិផរណានាពេលបច្ចុប្បន្នរបស់អង់គ្លេសនៅតែខ្ពស់រហូតដល់ប្រហែល១០ភាគរយ  ការកើនឡើងនៃតម្លៃទំនិញបាននាំមកនូវសម្ពាធយ៉ាងខ្លាំងដល់មុខរបរផ្សេងៗ។ ពេលថ្មីៗនេះ បុគ្គលិកមកពីមុខរបរផ្សេងៗដែលបូករួមទាំងកម្មករផ្លូវដែក មន្ត្រីរាជការ និងគ្រូបង្រៀនជាដើមសុទ្ធតែធ្វើកូដកម្មតាមទម្រង់គ្រប់ប្រភេទជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យលើកកម្ពស់ប្រាក់ខែ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស