ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងប្រដាប់អាវុធស៊ូដង់ប្រកាសថា ឯកភាពគ្នាលើការបន្តឈប់បាញ់គ្នារយៈពេល៧២ម៉ោង
2023-05-01 12:58:54cri
Share with:

      យប់ថ្ងៃទី៣០ខែមេសា តាមម៉ោងក្នុងតំបន់ កងកម្លាំងប្រដាប់អាវុធស៊ូដង់ចេញផ្សាយសេចក្តីថ្លែងការណ៍ដោយប្រកាសថា កងទ័ពនេះនឹងបន្តឈប់បាញ់គ្នារយៈពេល៧២ម៉ោងតទៅទៀតគិតតាំងពីពេលវេលាបញ្ចប់ដំណាក់កាលឈប់បាញ់គ្នាលើកមុនមក។

      ក្នុងសេចក្តីថ្លែងការណ៍ កងកម្លាំងប្រដាប់អាវុធស៊ូដង់ក៏បានអំពាវនាវឱ្យកងជួយឧបត្ថម្ភប្រតិកម្មរហ័សគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នាផងដែរ។

      នៅថ្ងៃដដែល កងជួយឧបត្ថម្ភប្រតិកម្មរហ័សស៊ូដង់ធ្លាប់ប្រកាសថា នឹងបន្តឈប់បាញ់គ្នារយៈពេល៧២ម៉ោងគិតតាំងពីវេលាម៉ោងសូន្យថ្ងៃទី១ខែឧសភា តាមម៉ោងក្នុងតំបន់មក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស