ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិចេញផ្សាយសេចក្តីថ្លែងការណ៍អំពីស្ថានការណ៍ស៊ូដង់ថា នឹងចាត់បញ្ជូនមន្ត្រីទទួលបន្ទុកកិច្ចការមនុស្សធម៌ទៅកាន់តំបន់ពាក់ព័ន្ធ
2023-05-01 13:03:08cri
Share with:

     ថ្ងៃទី៣០ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញផ្សាយសេចក្តីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យរបស់លោកថា ដោយគិតពិចារណាដល់វិបតិ្តមនុស្សធម៌នៅស៊ូដង់ដែលមានសភាពកាន់តែអាប់អួយ៉ាងឆាប់រហ័ស បានជាលោក Martin Griffiths អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលកិច្ចការផ្តល់ជំនួយជាបន្ទាន់ នឹងធ្វើដំណើរទៅកាន់តំបន់ពាក់ព័ន្ធ ។

      សេចក្តីថ្លែងការណ៍បានដាក់តឿនម្តងទៀតឱ្យបណ្តាភាគីប៉ះទង្គិចនានារបស់ស៊ូដង់ការពារជនស៊ីវិលនិងហេដ្ឋារចនាសម័្ពន្ធស៊ីវិល អនុញ្ញាតឱ្យជនស៊ីវិលរត់ចេញពីតំបន់ផ្ទុះអាវុធប្រកបដោយសុវត្ថិភាព គោរពអ្នកប្រកបអាជីវខាងវិស័យមនុស្សធម៌ ផ្តល់ភាពងាយស្រួលដល់សកម្មភាពជួយឧបត្ថម្ភ  ព្រមនិងគោរពបុគ្គលិកពេទ្យ ក៏ដូចជាចៀសវាងកុំបំផ្លាញឧបករណ៍និងសំណង់ដឹកជញ្ជូន ។

      ថ្លែងក្នុងសេចក្តីថ្លែងការណ៍ លោក Martin Griffiths បានលើកឡើងថា បន្ទាប់ពីកើតមានការផ្ទុះអាវុធនៅស៊ូដង់ពីរអាទិត្យមក ស្ថានភាពមនុស្សធម៌ក្នុងតំបន់បានឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ។ នៅកណ្តាលទីក្រុងដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ជាពិសេសគឺក្រុងKhartoum របស់ចាំបាច់សម្រាប់ជីវភាពរស់នៅកាន់តែខ្វះខាត ថ្លៃដឹកជញ្ជូនសម្រាប់ចាកចេញពីតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតក៏កើនឡើងយ៉ាងខ្លាំង ធ្វើឱ្យក្រុមមនុស្សទន់ខ្សោយបំផុតពិបាកជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពបង្គួរ ហើយសមត្ថភាពដែលទទួលសេវាសុខាភិបាលនិងថែទាំសុខភាពជាបន្ទាន់របស់អ្នករងគ្រោះ ក៏រងការរឹតត្បឹតយ៉ាងធ្ងន់ធ្ងរផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស