ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ពលកម្មជាប្រភពនៃទ្រព្យសម្បត្តិ និងជាប្រភពនៃសុភមង្គល
2023-05-01 11:02:56cri
Share with:

    នៅថ្ងៃទី 1 ខែឧសភា ដែលជាទិវាពលកម្មអន្តរជាតិ កម្មកររាប់រយលាននាក់នៅប្រទេសិនបានអបអរសាទរថ្ងៃឈប់សម្រាក។  "សុភមង្គលទាំងអស់នៅក្នុងពិភពលោកត្រូវតែបង្កើតឡើងដោយការខិតខំ។" លោកប្រធានរដ្ឋចិនXi Jinping ស្រឡាញ់ពលកម្ម យកចិត្តទុកដាក់ចំពោះពលករ ហើយតែងតែរក្សានូវសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះពលករ។

 នៅខែមករាឆ្នាំ 1969 លោក Xi Jinping ដែលមានអាយុមិនទាន់គ្រប់ 16 ឆ្នាំបានមកដល់ភូមិ Liangjiahe ក្នុងឃុំ Wen'anyi ស្រុក Yanchuan ខេត្ត Shaanxi ដើម្បីចូលរួមធ្វេីការងារនៅមូលដ្ឋាន។ នៅក្នុងអត្ថបទ "ខ្ញុំជាកូនប្រុសនៃដីលឿង" លោក Xi Jinping បានរំលឹកថា "ខ្ញុំរស់នៅក្នុងចំណោមអ្នកភូមិ ធ្វើពលកម្មជាមួយពួកគាត់ ពួកគាត់មិនប្រកាន់ពីគ្នាទៅវិញទៅមក ហើយពួកគាត់រាប់អានជាមួយខ្ញុំដោយស្មោះត្រង់។

   នៅរដូវស្លឹកឈើជ្រុះឆ្នាំ 2021 លោក Xi Jinping បានត្រលប់ទៅ Shaanxi វិញ។ ពេលក្រឡេកមើលប្រវត្តិសាស្រ្តបដិវត្តន៍រស់ចិន ប្រធាន Xi Jinping បាននិយាយថា តែងតែឈរនៅជាមួយប្រជាជន គិតគូរដល់ប្រជាជន និងធ្វើការជាមួយប្រជានគឺជាការតស៊ូមិនផ្លាស់ប្តូររបស់បកកុម្មុយនីស្តចិនក្នុងរយៈពេលជាង 100 ឆ្នាំមក — "ឫសរបស់យើងគឺនៅក្នុងប្រជាជន" ។ លោក Xi Jinping ដែលមកពីប្រជាជនមិនត្រឹមតែគោរពពលកម្មនិងពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករថែមទៀតផង។

   ក្រោមការយកចិត្តទុកដាក់របស់លោកប្រធានXi Jinping កំណែទម្រង់ក្នុងវិស័យសន្តិសុខសង្គមដូចជាប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាពក្នុងប្រទេសរបស់ចិនបានបន្តត្រូវធ្វេីដោយកាន់តែស៊ីជម្រៅ ឱកាសការងារសម្រាប់ក្រុមសំខាន់ៗដូចជានិស្សិតបញ្ចប់ការសិក្សាពីឧត្តមសិក្សា និងពលករចំណាកស្រុកបានបន្តត្រូវបន្ថែមច្រេីនឡេីងៗ ហើយច្បាប់នៅក្នុង វិស័យការងារ ដូចជាច្បាប់ការងារ និងច្បាប់ធានារ៉ាប់រងសង្គមបានប្រសើរឡើងជាបណ្តើរៗដេីម្បីធ្វេីឲ្យប្រព័ន្ធសន្តិសុខការងារកាន់តែមានស្តង់ដារ កាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានកម្រិតខ្ពស់ សម្រាប់ប្រកបដោយការដោះស្រាយបញ្ហាកង្វល់របស់កម្មករ។

  ពលកម្មជាប្រភពនៃទ្រព្យសម្បត្តិ និងជាប្រភពនៃសុភមង្គល។

  ក្នុងដំណើរថ្មីនេះ ប្រជាជនចិនរាប់រយលាននាក់កំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតជីវិតកាន់តែប្រសើរឡើង និងបង្កើតអនាគតដ៏ល្អប្រសើរ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស