ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានតួកគីអះអាងថា ស្ថាប័នស៊ើបការណ៍តួកគីបាញ់សម្លាប់មន្រ្តីជាន់ខ្ពស់ម្នាក់នៃកងកម្លាំងប្រដាប់អាវុធជនជាតិឃឺដនៃប្រទេសស៊ីរី
2023-05-01 12:57:55cri
Share with:

     

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានAnadoluប្រទេសតួកគីកាលពីថ្ងៃទី៣០ខែមេសា តាមម៉ោងក្នុងតំបន់បានឱ្យដឹងថា ស្ថាប័នស៊ើបការណ៍តួកគីបានបាញ់សម្លាប់លោកSabri Abdullahមន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជនជាតិឃឺដនៃប្រ ទេសស៊ីរីនៅក្រុងAyn al Arab។

      តាមការផ្សាយដំណឹងឱ្យដឹងថា លោកSabri Abdullahបានចូលរួម"កងការពារប្រជាជន"ដែលជាកងកម្លាំងប្រដាប់អាវុធជនជាតិឃឺដនៃប្រទេសស៊ីរីកាលពីឆ្នាំ២០១០ ពេលមុននេះ គាត់ធ្លាប់ចេញបទបញ្ជាឱ្យវាយប្រហារទីក្រុងនៃប្រទេសតួកគី។ ស្ថាប័នស៊ើបការណ៍បានតាមដានសកម្មភាពរបស់គាត់ជាប់រហូតមក៕

 


អ្នកបកប្រែ:郑磊
ប្លុកពិសេស