ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកសភាអឺរ៉ុបសួរអឺរ៉ុបវិញថា តើយើងចង់ធ្វើជារដ្ឋចំណុះរបស់សហរដ្ឋអាមេរិក ឬក៏រក្សាទំនាក់ទំនងឯករាជ្យជាមួយប្រទេសចិន?
2023-05-01 14:32:08cri
Share with:

តើយើងចង់ក្លាយជារដ្ឋចំណុះរបស់មិត្តភក្តិមហាសមុទ្រអាត្លង់ទិច ឬក៏រក្សាទំនាក់ទំនងសន្តិភាពនិងឯករាជ្យជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់យើង?លោកស្រី Clare DALY សមាជិកសភាអឺរ៉ុបកាន់សញ្ជាតិអៀរឡង់ដែលតែងតែរិះគន់អនុត្តរភាពរបស់អាមេរិកនិងរំពឹងទុកថា អឺរ៉ុបអាចកែប្រែគោលនយោបាយអរិភាពចំពោះប្រទេសចិន បានលើកឡើងនូវសំណួរបែបនេះអំពីទំនាក់ទំនងរវាងអាមេរិកនិងចិនចំពោះអឺរ៉ុបនៅពេលថ្មីៗកន្លងទៅនេះ ។

កាលពីថ្ងៃទី២៨ខែមេសា លោកស្រី Clare DALY បានបង្ហោះវីដេអូអំពីការថ្លែងសុន្ទរកថារបស់លោកស្រីក្នុងកិច្ចប្រជុំពេញអង្គនៃសភាអឺរ៉ុបកាលពីថ្ងៃទី១៩ខែមេសាតាមបណ្តាញទំនាក់ទំនងសង្គម Twitter លោកស្រីបានចុះផ្សាយអត្ថបទលើវីដេអូនេះថា អាណានិគមនិងភាពក្រអឺតក្រអោងដ៏គួរឲ្យអាម៉ាស់ដែលសំដៅចំពោះប្រទេសចិនគួរតែបន្សល់ទុកក្នុងអតីតកាល ។ បញ្ហានេះគឺងាយដោះស្រាយណាស់ ។ តើយើងចង់ក្លាយជារដ្ឋចំណុះរបស់មិត្តភក្តិមហាសមុទ្រអាត្លង់ទិច ឬក៏រក្សាទំនាក់ទំនងសន្តិភាពនិងឯករាជ្យជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់យើង?ដោយឡែកដៃគូនេះមិនដែលទម្លាក់គ្រាប់បែកសូម្បីតែមួយគ្រាប់ទៅលើប្រទេសណាទាំងអស់ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះទេ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស