ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកសភាហ្សីមបាវ៉េថ្លែងថា អាមេរិកគួរតែធ្វើការបកស្រាយចំពោះសហគមន៍អន្តរជាតិអំពីហេតុការណ៍លួចស្តាប់
2023-05-01 14:21:02cri
Share with:

    ពេលថ្មីៗនេះ  រឿងដែលអាមេរិកបានឃ្លាំមើលនិងលួចស្តាប់ប្រទេសជាច្រើនលើពិភពលោកនិងអង្គការអន្តរជាតិ ដែលបូករួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវបានបែកធ្លាយចេញ  ដែលបណ្តាលឲ្យមានការយកចិត្តទុកដាក់និងការថ្កោលទោសយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។ លោកSupaMandiwanziraសមាជិកសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងសន្តិសុខបណ្តាញអ៊ីនធឺណិតនៃប្រទេសហ្សីមបាវ៉េបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា  អាមេរិកបានអះអាងថា នឹងគាំពារឋានៈនិងតួនាទីរបស់អង្គការសហប្រជាជាតិ  ប៉ុន្តែបែរជាបំផុស"ព្យុះលួចស្តាប់"នៅក្នុងអង្គការសហប្រជាជាតិ  អាមេរិកគួរតែធ្វើការបកស្រាយចំពោះសហគមន៍អន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិ។ "ខ្ញុំគិតថាការពិតនៅពេលបច្ចុប្បន្ននេះគឺ  ប្រទេសដទៃទៀតលើពិភពលោកចាំបាច់ត្រូវមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះអាមេរិក។ ពីព្រោះអាមេរិកស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន នេះគឺជាមូលហេតុដែលអាមេរិកបានបង្កើនការវិនិយោគទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងបានលួចយកព័ត៌មានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងថា  កិច្ចសហប្រតិបត្តិការរវាងប្រទេសដទៃទៀតជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក គឺមិនមានសុវត្ថិភាពនោះទេ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស