ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលដែលទិវាពលកម្មអន្តរជាតិ ១ ឧសភាខិតជិតចូលមកដល់ លោក Xi Jinping បានផ្ញើលិខិតជូនពរនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះពលករទូទាំងប្រទេសចិន
2023-04-30 13:37:30cri
Share with:

      ខណៈពេលដែលទិវាពលកម្មអន្តរជាតិ ១ ឧសភាខិតជិតចូលមកដល់    លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ចូលរួមជូនពរនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះពលករទូទាំងប្រទេសចិន។

         លោក Xi Jinping បានគូសបញ្ជាក់ថា  ឆ្នាំ២០២៣នេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងជាឆ្នាំគន្លឹះនៃការអនុវត្ត “ផែនការ ៥ ឆ្នាំ ទី១៤”។ សង្ឃឹមពលករទូទាំងប្រទេសចិនខិតខំផ្សព្វផ្សាយស្មារតីគំរូភាពនៃពលកម្ម   ស្មារតីពលកម្ម  និងស្មារតីជាង  ធ្វើពលកម្មដោយស្មោះត្រង់ បម្រើការងារដោយខិតខំព្យាយាម  ធ្វើការច្នៃប្រឌិតដោយចិត្តក្លាហាន ហ៊ានធ្វើជាអ្នកធ្វើមុនគេ  ពឹងផ្អែកលើពលកម្មនិងការបង្កើត ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន  និងដើរតួនាទីកម្លាំងសំខាន់ក្នុងដំណើរការថ្មីនៃការកសាងប្រទេសជាតិឱ្យខ្លាំងក្លានិងស្តារប្រជាជាតិឱ្យរុងរឿងឡើងវិញ។   គណកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវគាំពារថែរក្សាភាពរីករាយធ្វើពលកម្មនិងច្នៃប្រឌិតថ្មីរបស់ពលករ ធានាជាក់លាក់នូវសិទ្ធិស្របច្បាប់របស់ពលករ ដោះស្រាយក្តីកង្វល់និងបញ្ហាលំបាករបស់ប្រជាពលករដោយពេញទំហឹង ដើម្បីពង្រឹងអាកប្បកិរិយាយ៉ាងល្អប្រសើរក្នុងសង្គមទាំងមូលឱ្យគោរពពលកម្មនិងរាប់អានពលករថែមមួយកម្រិតទៀត៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស