ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណើនសេដ្ឋកិច្ចអាមេរិកបានបង្អង់ល្បឿន ការប៉ាន់ប្រមាណអំពីការថមថយចុះបានកើនឡើង
2023-04-30 14:00:34cri
Share with:

      ទិន្នាន័យថ្មីបំផុតបានបង្ហាញឱ្យឃើញថា   ត្រីមាសទីមួយឆ្នាំ២០២៣  កំណើនសេដ្ឋកិច្ចអាមេរិកបានបង្អង់ល្បឿនយ៉ាងច្បាស់លាស់  ដែលទាបជាងការប៉ានប្រមាណនៃទីផ្សារ។ សេដ្ឋវិទូនិងឥស្សរជនអង្កេតការណ៍បានសម្គាល់ថា  ទោះជាការចំណាយក្នុងទំនិញប្រើប្រាស់នៅតែជាផ្នែកសំខាន់នៃកំណើនសេដ្ឋកិច្ចក៏ដោយ   ក៏ប៉ុន្តែបាតុភូតការថមថយចុះបានលេចចេញជាបណ្តើៗហើយ ។ លើសពីនេះទៅទៀត  កត្តាមួយចំនួនដូចជា ប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់យ៉ាងញឹកញាប់ និងភាពរង្គោះរង្គើនៃធនាគារអាមេរិកកាន់តែខ្លាំងឡើងៗជាដើម   ប្រហែលនឹងអូសបន្ទុកកំណើនសេដ្ឋកិច្ចថែមមួយកម្រិតទៀត  ដែលប្រហែលនឹងបណ្តាលឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងភាពថមថយចុះនៅចុងឆ្នាំនេះ។

         តាមទិន្នាន័យដែលធ្វើការព្យាករណ៍ដោយក្រសួងពាណិជ្ជកម្មអាមេរិកដែលបានបង្ហាញនៅថ្ងៃទី ២៧ ខែមេសាបានឱ្យដឹងថា  ក្នុងត្រីមាសទីមួយ     ឆ្នាំ២០២៣ GDP អាមេរិកបានកើនឡើងចំនួន1.1%  ដែលទាបខ្លាំងជាងអត្រាកំណើនចំនួន 2.6% ក្នុងត្រីមាសទីបួននាឆ្នាំ២០២២ផង  ហើយក៏ទាបជាងចំនួន2%នៃការប៉ានប្រមាណនៃទីផ្សារផងដែរ។

         លោក   Jay Bryson   សេដ្ឋវិទូកំពូលផ្នែកមូលបត្រនៃធនាគារ WELLS FARGO  បានថ្លែងក្នុងរបាយការណ៍វិភាគមួយថា   បច្ចុប្បន្ន កំណើនGDP នៃអាមេរិកសំខាន់ពឹងផ្អែកលើការចំណាយក្នុងទំនិញប្រើប្រាស់ ,  ប៉ុន្តែក្នុងរយៈពេលមួយខែពីរខែកន្លងទៅ   កំណើននៃការចំណាយរបស់អ្នកប្រើប្រាស់ហាក់ដូចជាបាត់កម្លាំងចលករ ។ លោកប៉ាន់ប្រមាណថា ក្នុងប៉ុន្មានខែខាងមុខនេះ ចំនួនចំណាយជាក់ស្តែងក្នុងទំនិញប្រើប្រាស់របស់អាមេរិកនឹងបង្អង់ល្បឿន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស