ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងសុខាភិបាលស៊ូដង់ថ្លែងថា៖ការប៉ះទង្គិចប្រដាប់អាវុធក្នុងប្រទេសខ្លួនបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥២៨ នាក់ស្លាប់បាត់បង់ជីវិត
2023-04-30 13:48:52cri
Share with:

    នារសៀលថ្ងៃទី ២៩ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រសួងសុខាភិបាលស៊ូដង់បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការប៉ះទង្គិចប្រដាប់អាវុធដែលកើតឡើងនៅប្រទេសស៊ូដង់បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥២៨ នាក់ស្លាប់បាត់បង់ជីវិតនិង ៤៥៩៩ នាក់ទៀតរងរបួស ក្នុងចំណោមអ្នកស្លាប់និងរងរបួស បូករួមទាំងជនស៊ីវិលនិងបុគ្គលិកប្រដាប់អាវុធ  ក្រសួងសុខាភិបាលស៊ូដង់បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា បច្ចុប្បន្ននេះ ក្រៅពីទីក្រុង Khartoum និងខេត្ត West Darfur ដែលនៅតែស្ថិតក្នុងការផ្ទុះអាវុធ ស្ថានការណ៍នៅក្នុងខេត្តផ្សេងទៀតរបស់ស៊ូដង់មានស្ថិរភាពបង្គួរ 

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានស៊ូដង់បានឱ្យដឹងថា ខេត្ត Ghadarif ភាគខាងកើតប្រទេសស៊ូដង់បានប្រកាសដាក់ខេត្តទាំងមូលក្នុងភាពអាសន្នរយៈពេលមួយខែ ក្នុងករណីមិនបានទទួលការអនុញ្ញាតពីអាជ្ញាធរ គឺហាមឃាត់មិនឱ្យដឹកជញ្ជូននិងស្តុកទុកសម្ភារៈយុទ្ធសាស្ត្រក្នុងខេត្ត Ghadarif ឡើយ

អ្នកបកប្រែ:郑磊
ប្លុកពិសេស