ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា៖សហរដ្ឋអាមេរិកបាននិងកំពុងបំផ្លិចបំផ្លាញដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់
2023-04-30 13:49:35cri
Share with:

    កាលពីថ្ងៃទី ២៩ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់បានជួបសន្ទនាជាមួយលោក Abdul Latif Rashid ប្រធានាធិបតីអ៊ីរ៉ាក់ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ព្រមទាំងបើកធ្វើសន្និសីទសារព័ត៌មានរួម 

    ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម លោក Ebrahim Raisi បានលើកឡើងថា ភាគីទាំងពីរបានធ្វើកិច្ចសន្ទនាដ៏ល្អប្រសើរលើគ្រប់វិស័យ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដ៏ល្អប្រសើរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម ហើយនឹងបន្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋាននៃសេចក្តីប្រាថ្នារួម 

    លោក Ebrahim Raisi បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ផ្នែកសន្តិសុខ សន្តិសុខរបស់អ៊ីរ៉ាក់មានសារៈសំខាន់ណាស់ចំពោះអ៊ីរ៉ង់ ហើយកិច្ចព្រមព្រៀងយោគយល់ផ្នែកសន្តិសុខរវាងប្រទេសទាំងពីរមានអំណោយផលដល់សន្តិសុខនៃប្រទេសទាំងពីរនិងក្នុងតំបន់  លោកបានថ្លែងទៀតថា ទោះបីជាអ៊ីរ៉ង់សម្គាល់ឃើញថា ការចរចារវាងប្រទេសក្នុងតំបន់មានប្រសិទ្ធភាពណាស់ចំពោះការដោះស្រាយបញ្ហាក្នុងតំបន់ក៏ដោយ ក៏ប៉ុន្តែ វត្តមានរបស់កងកម្លាំងបរទេស ជាពិសេសគឺ សហរដ្ឋអាមេរិកក្នុងតំបន់នេះនឹងបំផ្លិចបំផ្លាញដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ 

    លោក Abdul Latif Rashid ប្រធានាធិបតីអ៊ីរ៉ាក់បានលើកឡើងថា ប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយឈរលើមូលដ្ឋាននៃភាពឯករាជ្យម្ចាស់ការនិងផលប្រយោជន៍រួម  លោកបានគូសបញ្ជាក់ថា អ៊ីរ៉ាក់មានសោមនស្សរីករាយណាស់ដោយសារបានមើលឃើញការកែលម្អទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត  អ៊ីរ៉ាក់ជឿជាក់ថា ទង្វើកែលម្អទំនាក់ទំនងបែបនេះនឹងមានអំណោយផលដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ 

អ្នកបកប្រែ:郑磊
ប្លុកពិសេស