ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គកុងស៊ុលនៃប្រទេសមួយចំនួនប្រចាំនៅប្រទេសចិនបំពេញទស្សនកិច្ចនៅភូមិភាគស្វយ័តស៊ីនជាំង ដោយបានកោតសរសើរចំពោះការអភិវឌ្ឍនិងបម្រែបម្រួលរបស់តំបន់ស៊ីនជាំង ហើយច្រានចោលព័ត៌មានក្លែងក្លាយដែលបង្កបង្កើតដោយប្រព័ន្ធសារព័ត៌មានបរទេស
2023-04-30 13:06:21cri
Share with:

តបតាមសេចក្តីអញ្ជើញរបស់នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិន ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា អគ្គកុងស៊ុលនៃប្រទេសចំនួន១៤ប្រចាំនៅប្រទេសចិន ដូចជាប្រេស៊ីល អ៊ីរ៉ង់ ឥណ្ឌូនេស៊ី ប៉ាគ្គីស្ថាន អេក្វាឌ័រនិងសេណេហ្កាល់ជាដើម បានធ្វើដំណើរទៅ បំពេញទស្សនកិច្ចនៅក្រុង Urumqi ក្រុង Kashi និងក្រុង Tulufan ជាដើមនៃតំបន់ស៊ីនជាំង ដើម្បីស្វែងយល់ពីការអភិវឌ្ឍនិងបម្រែបម្រួលរបស់សង្គមស៊ីនជាំង ។ ពួកគេបានយល់ឃើញថា  តំបន់ស៊ីនជាំង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ប្រជាជនគ្រប់ជនជាតិមានជីវភាពរស់នៅដោយសុខដុមនីយកម្មនិងសុភមង្គល ពាក្យកុហកដែលបង្កបង្កើតដោយប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន មិនសមស្របនឹងការពិតជាក់ស្តែងរបស់តំបន់ស៊ីនជាំងទាល់តែសោះ ។

    អគ្គកុងស៊ុលស្តីទីនៃប្រទេសប៉ាគី្គស្ថានប្រចាំនៅក្រុង Chendu បានថ្លែងថា “ប្រទេសចិនបានគ្រោងផែនការដ៏ល្អពេញលេញ ខិតខំប្រឹងប្រែងជួយប្រជាជនកែលម្អជីវភាពរស់នៅ ធ្វើឱ្យប្រជាជនអាចចែករំលែកបាននូវផលប្រយោជន៍នៃការអភិវឌ្ឍសង្គម ។  ពិភពលោកមិនអាចអត់ឱនភេរវនិយមជាដាច់ខាត ប្រទេសប៉ាគ្គីស្ថានក៏រងផលប៉ះពាល់យ៉ាងស៊ីជម្រៅពីភេរវនិយមផងដែរ យើងអាចដកស្រង់បទពិសោធពីវិធានការរបស់ប្រទេសចិន  ។”

    អគ្គកុងស៊ុលប្រទេសឥណ្ឌូនេស៊ីប្រចាំនៅក្រុងក្វាងចូវ បានថ្លែងថា ក្នុងនាមជាប្រទេសដែលមានប្រជាជនជនជាតិមូស្លឹមច្រើនបំផុតនៅលើពិភពលោក ឥណ្ឌូនេស៊ីប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលកម្លាំងខាងក្រៅញាក់ខ្សែបញ្ជាពីក្រោយបញ្ហាអំពីតំបន់ស៊ីនជាំង ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងប្រឆាំងរាល់ការប៉ុនប៉ងចង់បំបែកបំបាក់ប្រទេសចិនណាទាំងអស់ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស