ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកប្រកបអាជីពខាងវិស័យភាពយន្តអាស៊ី៖ មហោស្រពភាពយន្តអន្តរជាតិប៉េកាំងបានបង្ហាញពីជំនឿចិត្តលើវប្បធម៌របស់អាស៊ីទៅកាន់ពិភពលោក
2023-04-30 13:55:01cri
Share with:

      ឆ្នាំ២០២៣ជាខួប១០ឆ្នាំនៃការដែលប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ ដូច្នេះហើយ   មហោស្រពភាពយន្តអន្តរជាតិប៉េកាំងលើកទី ១៣ ដែលបានប្រារព្ធធ្វើក្នុងប៉ុន្មានថ្ងៃកន្លងមកនេះបានរៀបចំកម្មវិធីពិព័រណ៍និងចាក់បញ្ចាំងជាពិសេសក្រោមប្រធានបទ “  ១០ ឆ្នាំនៃផ្លូវសូត្រ នឹកស្រមៃពីអនាគត   ដែលបានដាក់បញ្ចាំងភាពយន្តថ្មីបំផុត ដែលផលិតដោយបណ្តាប្រទេសអាស៊ីតាមបណ្តោយផ្លូវសូត្រ។  អ្នកប្រកបអាជីពខាងវិស័យភាពយន្តអាស៊ីដែលបានអញ្ជើញចូលរួមកម្មវិធីនេះបានលើកឡើងថា ចំណុចលេចធ្លោមួយនៃមហោស្រពភាពយន្តអន្តរជាតិប៉េកាំងលើកនេះគឺ ភាពយន្តធ្វើជាស្ពានដែលបានជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាខាងវប្បធម៌រវាងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”  ដែលបង្ហាញពីជំនឿចិត្តលើវប្បធម៌របស់ទ្វីបអាស៊ីទៅកាន់ពិភពលោក។

            គួរបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិប៉េកាំងលើកនេះធ្វើឡើងក្រោមប្រធានបទ “ចែករំលែកភាពយន្ត រៀនសូត្រអរិយធម៌ពីគ្នា” ។ ក្នុងនោះពានរង្វាន់Tiantan នៃមហោស្រពទទួលបានភាពយន្តចំនួន1488រឿងដែលមកពីប្រទេសនិងតំបន់ចំនួន 93  ដែលក្នុងនោះភាពយន្តអន្តរជាតិមានចំនួនលើសពី 80%។

         លោក  Hiroyasu Ando  ប្រធានមហោស្រពភាពយន្តអន្តរជាតិតូក្យូបានថ្លែងថា   ទោះជាវប្បធម៌អាស៊ីបូព៌ាខុសគ្នាក៏ដោយ  ក៏ប៉ុន្តែមានលក្ខណៈពិសេសជាទូទៅក្នុងវិស័យទស្សនៈវប្បធម៌និងសិល្បៈ  ដែលខុសគ្នាយ៉ាងខ្លាំងនឹងវប្បធម៌អឺរ៉ុប។  ក្រោមគោលនយោបាយសហប្រតិបត្តិការពាក់ព័ន្ធ  , ចិននិងជប៉ុនត្រូវជំរុញការផ្លាស់ប្តូរខាងភាពយន្តឱ្យកាន់តែច្រើនថែមទៀត   ដើម្បីពង្រីកទំហំទីផ្សារ ឥឡូវនេះគឺជាយុគសម័យល្អបំផុតសម្រាប់ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស