ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងសុន្ទរកថាអំពីការបញ្ចប់ភារកិច្ចជម្លៀសចេញបុគ្គលិកចិននៅស៊ូដង់របស់កងទ័ពប្រទេសចិន
2023-04-30 13:37:34cri
Share with:

    ដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចិននៅស៊ូដង់  កងទ័ពប្រទេសចិនបានគោរពបទបញ្ជាឱ្យបំពេញភារកិច្ចជម្លៀសចេញបុគ្គលិកចិននៅប្រទេសស៊ូដង់។ក្រោមការជួយឧបត្ថម្ភពីស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសពាក់ព័ន្ធ  ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ខែមេសាតាមម៉ោងប៉េកាំង   នាវាNanningនិងនាវាWeishanhuនៃកងទ័ពជើងទឹកបានជម្លៀសចេញប្រជាពលរដ្ឋចិនចំនួន៩៤០នាក់និងជនបរទេស២៣១នាក់ពីកំពង់ផែស៊ូដង់ទៅដល់កំពង់ផែSAUDIនៃប្រទេសអារ៉ាប៊ីសាអូឌីត។

      អ្នកនាំពាក្យក្រសួងការពារជាតិចិនបានបញ្ជាក់ថា កងទ័ពប្រជាជនចិនគឺជាកងទ័ពដែលការពារនិងបម្រើប្រជាជនជានិច្ច  ជាកងកម្លាំងដ៏រឹងមាំដើម្បីការពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាបម្រើកិច្ចការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិជានិច្ច៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស