ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពជំរុញការប្រើប្រាស់អន្តរជាតិឆ្នាំ២០២៣ និង “ទិវាទិញទំនិញ៥ឧសភា”ក្រុងសៀងហៃលើកទីបួនបានចាប់ដំណើរការជាផ្លូវការ
2023-04-30 13:20:12cri
Share with:

ថ្ងៃទី២៩ ខែមេសា សកម្មភាពជំរុញការប្រើប្រាស់អន្តរជាតិឆ្នាំ២០២៣ និង“ទិវាទិញទំនិញ៥ឧសភា”ក្រុងសៀងហៃលើកទីបួន ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលក្រុងសៀងហៃបានចាប់ដំណើរការជាផ្លូវការ ។

លោក Chen Jining លេខាធិការនៃគណកម្មការបក្សក្រុង សៀងហៃបានចូលរួមសកម្មភាព ព្រមទាំងបានរួមជាមួយលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក Shen Haixiong  អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ប្រកាសការចាប់ដំណើរការជាផ្លូវការនៃសកម្មភាពជំរុញការប្រើប្រាស់អន្តរជាតិឆ្នាំ២០២៣ និង  “ទិវាទិញទំនិញ៥ឧសភា”ក្រុងសៀងហៃលើកទីបួន ។

សូមបញ្ជាក់ថា សកម្មភាពជំរុញការប្រើប្រាស់អន្តរជាតិឆ្នាំ២០២៣ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្រធានបទធំទាំង៦របស់ “ឆ្នាំលើកទឹកចិត្តការប្រើប្រាស់”របស់ក្រសួងពាណិជ្ជកម្មចិន ដែលមានគោលបំណងលើកកម្ពស់កម្រិតអន្តរជាតូបនីយកម្ម គុណភាពនិងភាពងាយស្រួលរបស់ការប្រើប្រាស់ តាមរយៈកិច្ចសហការដោយចម្រុះរវាង “ស្រុកនិងអន្តរជាតិ អនឡាញនិងអហ្វឡាញ សហគ្រាសនិងរដ្ឋាភិបាល តំបន់មជ្ឈិមនិងតំបន់នានា ពាណិជ្ជកម្មនិងការប្រើប្រាស់” ក៏ដូចជាធ្វើឱ្យការតភ្ជាប់រវាងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ ទំនិញគុណភាពខ្ពស់នៅលើពិភពលោក និងសេវាកម្មលក់ដូរ ឱ្យមានភាពរលួន ដើម្បីជំរុញការលើកកម្ពស់កម្រិតនៃការប្រើប្រាស់និងបញ្ចេញសក្តានុពល សកម្មភាពនេះនឹងធ្វើនៅទូទាំងប្រទេសចិនពីខែឧសភាពដល់ខែធ្នូ នៃឆ្នាំនេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស