ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តរជាតិទូទាំងប្រទេសចិនធ្វើសេចក្តីថ្លែងការណ៍ជុំវិញករណីដែលប្រទេសជប៉ុនគ្រោងនឹងធ្វើវិសោធនកម្មលើវិធានការស្តីពីការគ្រប់គ្រងការនាំចេញឧបករណ៍ពាក់កណ្តាលចម្លង
2023-04-29 15:55:50cri
Share with:

នៅថ្ងៃទី ២៨ ខែមេសា អ្នកនាំពាក្យនៃប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តរជាតិទូទាំងប្រទេសចិនបានធ្វើសេចក្តីថ្លែងការណ៍ជុំវិញករណីដែលប្រទេសជប៉ុនគ្រោងនឹងធ្វើវិសោធនកម្មលើវិធានការស្តីពីការគ្រប់គ្រងការនាំចេញឧបករណ៍ពាក់កណ្តាលចម្លង។

សេចក្តីថ្លែងការណ៍នេះចែងថា ប្រទេសជប៉ុនចាត់វិធានការរើសអើងប្រឆាំងនឹងឧស្សាហកម្មឧបករណ៍ពាក់កណ្តាលចម្លងរបស់ប្រទេសចិន ក្រោមលេសថា វាមានហានិភ័យដែលរារាំងដល់ការគាំពារសន្តិសុខនិងសន្តិភាពអន្តរជាតិ ។ ទង្វើនេះបានបំពានក្រមអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ បើវិធានការដែលប្រទេសជប៉ុនគ្រោងនឹងពិភាក្សានេះចូលជាធរមាន វានឹងជះឥទ្ធិពលអាក្រក់ដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យឧបករណ៍ពាក់កណ្តាលចម្លងរវាងប្រទេសចិននិងជប៉ុន ហើយមិនត្រឹមតែបណ្តាលឱ្យផលប្រយោជន៍សេដ្ឋកិច្ចរបស់តួទីផ្សាររបស់ប្រទេសចិននិងជប៉ុនមានការខាតបង់ប៉ុណ្ណោះទេ ហើយក៏បានបំផ្លាញដល់ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មឧបករណ៍ពាក់កណ្តាលចម្លងពិភពលោក និងកាត់បន្ថយសក្តានុពលនៃការប្រកួតប្រជែងនិងការអភិវឌ្ឍនៃឧស្សាហកម្មទាំងមូល។ យើងបានលើកមតិជូនចំពោះភាគីជប៉ុន ដោយអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនស្តាប់សំឡេងវិចារណញ្ញាណ ពិចារណាដោយមធ្យ័តនូវការអនុវត្តវិធានការដែលធ្វើវិសោធនកម្មលើកនេះ ហើយធ្វើការសម្រេចចិត្តដែលស្របតាមផលប្រយោជន៍រួមរបស់ឧស្សាហកម្មឧបករណ៍ពាក់កណ្តាលចម្លងរបស់ចិននិងជប៉ុននៅទីចុងបំផុត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស