ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងចំពោះ《សេចក្តីប្រកាសក្រុងវ៉ាស៊ីនតោន》រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង
2023-04-29 15:24:38cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងកាលពីថ្ងៃទី២៩ខែមេសាឱ្យដឹងថា លោកស្រី Kim Yo Jong អនុរដ្ឋមន្ត្រីគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងកាលពីថ្ងៃទី២៨ខែមេសា ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសក្រុងវ៉ាស៊ីនតោនរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះ ព្រមទាំងអះអាងថា ភាគីកូរ៉េខាងជើងនឹង បង្កើនកម្លាំងទ្វេដងដើម្បីអនុវត្តសិទ្ធិស្វយ័តការពារជាតិ ។

សូមបញ្ជាក់ថា ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកនិងលោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងបានជួបពិភាក្សាការងារនៅសេតវិមាន ។ ភាគីទាំងពីរឯកភាពគ្នាបង្កើនការផ្តល់ កម្លាំងកំញើញបន្ថែមទៀតដល់កូរ៉េខាងត្បូង ព្រមទាំងចេញផ្សាយសេចក្តីប្រកាសក្រុងវ៉ាស៊ីនតោនថា នឹងពង្រីកការពិគ្រោះពិភាក្សាអំពីវិបត្តិនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បន្ថែមការបង្វឹកបង្ហាត់យោធានិងធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង បង្កើតយន្តការ ក្រុមការងារពិគ្រោះពិភាក្សានុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងត្បូង និងពង្រីកការបណ្តាក់ទ្រព្យយុទ្ធសាស្ត្ររបស់អាមេរិកនៅជុំវិញឧបទ្វីបកូរ៉េជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស