ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang ជួបសន្ទនាជាមួយលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)
2023-04-29 15:38:17cri
Share with:


 

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបសន្ទនាជាមួយ Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨ខែមេសា។

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានបញ្ជាក់ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដែលបានដើរតួនាទីដឹកនាំនិងសម្របសម្រួលក្នុងវិស័យអភិបាលកិច្ចកម្មសិទ្ធិបញ្ញាជាសកល។ ប្រទេសចិនមានឆន្ទៈក្នុងការបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្រិតខ្ពស់រវាងភាគីទាំងពីរ និងជំរុញការបង្កើតបទបញ្ញត្តិអន្តរជាតិផ្នែកកម្មសិទ្ធិបញ្ញាដែលប្រកបដោយបរិយាប័ន្ន តុល្យភាព និងមានប្រសិទ្ធភាព ក្នុងន័យធ្វើឱ្យប្រទេសនិងប្រជាជនកាន់តែច្រើនអាចចែករំលែកនិងប្រើប្រាស់នូវសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា និងគាំពារសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់នរបស់ប្រទេសទាំងអស់។

ជាការឆ្លើយតប លោក Daren Tang បានថ្លែងថា បុព្វហេតុកម្មសិទ្ធិបញ្ញារបស់ប្រទេសចិនទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រ ។  អង្គការកម្មសិទ្ធិបញ្ញាពិភពលោកមានឆន្ទៈរួមជាមួយប្រទេសចិនដើម្បីជំរុញឱ្យអភិបាលកិច្ចផ្នែកកម្មសិទ្ធិបញ្ញាសកលទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។

អ្នកបកប្រែ:马小青
ប្លុកពិសេស