ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ជ័យជំនះនៃសង្គ្រាមប្រទេសចិនជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ប្រាប់ពិភពលោកជាមួយនឹងការពិតដែលមិនអាចប្រកែកបានថា ការជិះជាន់ ការដើរផ្ទុយពីនិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ និងការឈ្លានពានដើម្បីបន្តវាទទីទាំងអស់ ប្រាកដជាត្រូវបរាជ័យយ៉ាងដំណំ
2023-04-29 15:47:03cri
Share with:

 តាមការផ្សាយដំណឹងថ្មីៗនេះឱ្យដឹងថា   ពេលថ្លែងសុន្ទរកថានៅរដ្ឋសភាសហរដ្ឋអាមេរិក លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងបានអះអាងថា ក្នុងមួយសតវត្សកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រឈមមុខនឹងបញ្ហាដែលគំរាមកំហែងដល់សេរីភាព និងបាននាំមុខក្នុងការការពារសេរីភាព។ កងពលធំទីមួយនៃកងMarineអាមេរិកបានបំបែកយុទ្ធសាស្ត្រហ្វូងមនុស្សរបស់ចិននៅក្នុងសមរភូមិបឹង Changjin ហើយទទួលបានលទ្ធផលជាអព្ភូតហេតុ។ ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៨ ខែមេសាថា ប្រទេសចិនបានសម្គាល់ឃើញពីខ្លឹមសារពាក់ព័ន្ធនៃសុន្ទរកថារបស់មេដឹកនាំកូរ៉េខាងត្បូងហើយ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា  ជ័យជំនះដ៏អស្ចារ្យនៃសង្គ្រាមប្រទេសចិនជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក មានសារៈសំខាន់និងវែងឆ្ងាយចំពោះប្រទេសចិន និងពិភពលោក។ វាបានប្រាប់ពិភពលោកដោយការពិតដែលមិនអាចប្រកែកបានថា ប្រទេសណាឬក៏កងទ័ពណាក៏ដោយ ដរាបណាវាមានទង្វើធ្វើបាបជិះជាន់គេ ដើរផ្ទុយពីនិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ និងធ្វើការឈ្លានពានដើម្បីបន្តវាទទី  នោះប្រាកដជាត្រូវបរាជ័យយ៉ាងដំណំ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស