ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រតិបត្តិការអនុវត្តច្បាប់យាមល្បាតរួមតាមដងទន្លេមេគង្គចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃលើកទី ១២៨ បញ្ចប់ដោយជោគជ័យ
2023-04-29 15:39:12cri
Share with:


 

អ្នកសារព័ត៌មានទទួលបានដំណឹងពីការិយាល័យព័ត៌មាននៃមន្ទីរសន្តិសុខសាធារណៈខេត្តYun Nan ប្រទេសចិនឱ្យដឹងថា នៅថ្ងៃទី ២៨ ខែមេសា នាវាអនុវត្តច្បាប់របស់ប្រទេសចិនចំនួនពីរគ្រឿងដែលបានចូលរួមក្នុងប្រតិបត្តិការអនុវត្តច្បាប់យាមល្បាតរួមតាមដងទន្លេមេគង្គចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃលើកទី ១២៨ បានចតនៅកំពង់ផែ Jingha នៃមណ្ឌលស្វយ័តជនជាតិDai Xishuangbanna ខេត្តYun Nan ប្រទេសចិន ដែលជាសញ្ញាកត់សម្គាល់ថាប្រតិបត្តិការលើកនេះបញ្ចប់ដោយជោគជ័យ។

សូមបញ្ជាក់ថា ប្រតិបត្តិការលើកនេះបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមេសា ស្ថាប័នអនុវត្តច្បាប់នៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានបញ្ជូននាវាអនុវត្តច្បាប់សរុបចំនួន ៧ គ្រឿង និងភ្នាក់ងារអនុវត្តច្បាប់ចំនួន ១៤៩ នាក់ ដែលធ្វើដំណើរសរុបជាង៦០០គីឡូម៉ែត្រអស់រយៈពេល ៤ ថ្ងៃ និង៣ យប់ ។ ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងបួនបានពិនិត្យយានយន្តចំនួន ១៧៨ គ្រឿង បុគ្គលិកជាង ៤៥០ នាក់ និងទំនិញ ១២០ តោន ដោយបានកំញើញនិងបង្រ្កាបឧក្រិដ្ឋកម្មខុសច្បាប់តាមដងទន្លេដោយមានប្រសិទ្ធភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស