ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-04-29 15:56:19cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនចំពោះលោក Lourenço ប្រធានាធិបតីអង់ហ្គោឡា ដើម្បីសម្តែងការសួរសុខទុក្ខអំពីគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសអង់ហ្គោឡា។

-លោកQin Gang ជួបសន្ទនាជាមួយលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

-អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ជ័យជំនះនៃសង្គ្រាមប្រទេសចិនជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ប្រាប់ពិភពលោកជាមួយនឹងការពិតដែលមិនអាចប្រកែកបានថា ការជិះជាន់ ការដើរផ្ទុយពីនិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ និងការឈ្លានពានដើម្បីបន្តវាទទីទាំងអស់ ប្រាកដជាត្រូវបរាជ័យយ៉ាងដំណំ។

-អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ការដាក់កំហិតលើការនាំចេញចំពោះប្រទេសចិន ទីចុងបំផុតគ្រាន់តែនឹងបំផ្លាញផលប្រយោជន៍ទាំងខ្លួនឯងនិងប្រទេសដទៃទៀត។

-អ្នកនាំពាក្យប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តរជាតិទូទាំងប្រទេសចិនធ្វើសេចក្តីថ្លែងការណ៍ជុំវិញករណីដែលប្រទេសជប៉ុនគ្រោងនឹងធ្វើវិសោធនកម្មលើវិធានការស្តីពីការគ្រប់គ្រងការនាំចេញឧបករណ៍ពាក់កណ្តាលចម្លង។

-ប្រតិបត្តិការអនុវត្តច្បាប់យាមល្បាតរួមតាមដងទន្លេមេគង្គចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃលើកទី ១២៨ បញ្ចប់ដោយជោគជ័យ។

- កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសក្រុងវ៉ាស៊ីនតោនរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស