ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនចំពោះលោក Lourenço ប្រធានាធិបតីអង់ហ្គោឡា ដើម្បីសម្តែងការសួរសុខទុក្ខអំពីគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសអង់ហ្គោឡា
2023-04-29 15:45:15cri
Share with:

កាលពីថ្ងៃទី ២៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនចំពោះលោក Lourenço ប្រធានាធិបតីអង់ហ្គោឡា ដើម្បីសម្តែងការសួរសុខទុក្ខអំពីគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសអង់ហ្គោឡា ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា តំបន់ជាច្រើននៃប្រទេសអង់ហ្គោឡារួមទាំងរដ្ឋធានី Luanda ផង បានរងគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានអ្នកស្លាប់និងអ្នករងរបួសជាច្រើន ព្រមនិងបាត់បង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន លោកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ និងសម្តែងការសួរសុខទុក្ខដោយស្មោះត្រង់ចំពោះគ្រួសារជនរងគ្រោះ អ្នករងរបួស និងប្រជាជនក្នុងតំបន់រងគ្រោះមហន្តរាយ ជឿជាក់ថា ប្រទេសអង់ហ្គោឡានឹងអាចយកឈ្នះលើការលំបាក និងកសាងមាតុភូមិរបស់ខ្លួនឡើងវិញ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស