ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ការដាក់កំហិតលើការនាំចេញចំពោះប្រទេសចិន ទីចុងបំផុតគ្រាន់តែនឹងបំផ្លាញផលប្រយោជន៍ទាំងខ្លួនឯងនិងប្រទេសដទៃទៀត
2023-04-29 15:28:58cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ខែមេសាថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ភាគីចិនជាទីផ្សារដ៏សំខាន់នៃវត្ថុពាក់កណ្តាលចម្លងសកល ទង្វើរបស់ប្រទេសមួយចំនួនដែលដាក់កំហិតលើការនាំចេញចំពោះប្រទេសចិនដោយក្រោមលេសអ្វីដែលហៅថាកាត់បន្ថយការពឹងផ្អែក គឺគ្មានលក្ខណៈស្ថាបនា ទីចុងបំផុតគ្រាន់តែនឹងបំផ្លាញផលប្រយោជន៍ទាំងខ្លួនឯងនិងប្រទេសដទៃទៀត ហើយក៏ប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មទូទាំងពិភពលោកផងដែរ ។

តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បាននិងកំពុងគិតពិចារណាពីការដាក់កំហិតទៅលើការនាំចេញសារធាតុគីមីសម្រាប់ផលិតវត្ថុពាក់កណ្តាលចម្លង ។ លោកស្រី Mao Ning បានថ្លែងដូចពោលខាងលើពេលឆ្លើយសំណួរអំពីការនេះ។ ព្រមពេលជាមួយគ្នា លោកស្រីបានលើកឡើងថា ភាគីចិនដាស់តឿនប្រទេសទាំងនេះគោរពក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ គិតពីការគាំពារក្បួនខ្នាតនិងផលប្រយោជន៍ផ្ទាល់ខ្លួន រួមជាមួយភាគីចិនគាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស