ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិកដែលប្រឌិតភស្តុតាងក្លែងក្លាយដើម្បីប្តឹងមន្ត្រីអនុវត្តច្បាប់របស់ចិន
2023-04-28 15:35:57cri
Share with:

ទាក់ទងនឹងការប្តឹងរបស់សហរដ្ឋអាមេរិកចំពោះមន្ត្រីអនុវត្តច្បាប់របស់ប្រទេសចិន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៧ ខែមេសាថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកប្រឌិតនូវអ្វីដែលហៅថាការគាបសង្កត់ឆ្លងដែន” ដោយបានប្រឌិតភស្តុតាងក្លែងក្លាយនិងប្តឹងមន្រ្តីរដ្ឋាភិបាលចិនដែលមានមន្រ្តីប៉ូលិសចិនផង គឺដើម្បីធ្វើឧបាយកលនយោបាយ បំផ្លើស"ការគំរាមកំហែងរបស់ចិន" ហេតុនេះប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងការប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកតាមរយៈវិធីការទូតនិងការអនុវត្តច្បាប់។

លោកស្រី Mao Ning បានបញ្ជាក់ថា  ទង្វើរបស់ស្ថាប័នអនុវត្តច្បាប់នៃសហរដ្ឋអាមេរិកគឺផ្ទុយពីការពិត បំពានក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីនៃនីតិរដ្ឋ និយាយពីធាតុពិត វាគឺជាទង្វើដែលធ្វើឱ្យច្បាប់ទៅជាអាវុធ និងឧបករណ៍នយោបាយ។ ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ទង្វើខុសឆ្គងភ្លាម បើអាមេរិកបន្តធ្វើតាមតែទំនើងចិត្ត នោះប្រទេសចិនប្រាកដជាចាត់វិធានការប្រឆាំងតបតវិញយ៉ាងម៉ឺងម៉ាត់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស