ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំដើម្បីធ្វើការវិភាគនិងស្រាវជ្រាវចំពោះស្ថានការណ៍សេដ្ឋកិច្ច និងការងារសេដ្ឋកិច្ចពេលបច្ចុប្បន្ន
2023-04-28 15:55:51cri
Share with:

   ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី ២៨ ខែមេសា ដើម្បីធ្វើការវិភាគនិងស្រាវជ្រាវចំពោះស្ថានការណ៍សេដ្ឋកិច្ច និងការងារសេដ្ឋកិច្ចពេលបច្ចុប្បន្ន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

អង្គប្រជុំបានសម្គាល់ថា ចាប់តាំងពីចូលឆ្នាំ២០២៣មក ការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងរបស់ប្រទេសចិនទទួលបានជ័យជំនះយ៉ាងសំខាន់ ដោយសម្រេចបាននូវការដំណើរការឡើងវិញជាប្រក្រតីនូវសេដ្ឋកិច្ច និងសង្គម កំណើនសេដ្ឋកិច្ចល្អប្រសើរជាងការរំពឹងទុក ហើយតម្រូវការទីផ្សារបានស្តារឡើងវិញជាបណ្តើរៗ។

អង្គប្រជុំបានបញ្ជាក់ថា ត្រូវធ្វើការអប់រំយ៉ាងស៊ីជម្រៅនូវប្រធានបទស្តីពីការសិក្សានិងអនុវត្តគំនិតស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping  ហើយអនុវត្តជាក់ស្តែងតាមស្មារតីនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន ត្រូវប្រកាន់ខ្ជាប់នូវគោលលំនាំជាទូទៅនៃការងារស្វែងរកវឌ្ឍនភាពប្រកបដោយស្ថិរភាព អនុវត្តតាមទស្សនៈអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ធ្វើកំណែទម្រង់និងបើកទូលាយយ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ រួមបញ្ចូលគ្នានូវប្រសិទ្ធភាពនៃគោលនយោបាយជាមួយនឹងការជំរុញភាពរស់រវើកនៃអង្គភាពអាជីវកម្ម ដើម្បីបង្កើតកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចសម្របសម្រួលដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃប្រតិបត្តិការសេដ្ឋកិច្ច កម្លាំងចលករក្នុងស្រុកកើនឡើងជាលំដាប់ និងការដោះស្រាយហានិភ័យជាបន្តបន្ទាប់ ក្នុងន័យជំរុញការលើកកម្ពស់គុណភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងសម្រេចកំណើនក្នុងកម្រិតយ៉ាងសមហេតុផល ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស