ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiang នាយករដ្ឋមន្រ្តីចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកMuhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន
2023-04-28 15:09:59cri
Share with:

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកMuhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅព្រឹកថ្ងៃទី ២៧ ខែមេសា។

លោក Li Qiang បានលើកឡើងថា ប្រទេសចិននិងប៉ាគីស្ថាន គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ។ ឆ្នាំ២០២៣នេះគឺជាខួបលើកទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយក៏ជាខួបលើកទី ១០ នៃការដាក់ឱ្យដំណើរការនូវច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានផងដែរ។ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការច្រករបៀងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព សំដៅធ្វើឱ្យវាក្លាយជាគម្រោងគំរូនៃការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់។

  ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា ប្រទេសប៉ាគីស្ថាននិងចិន គឺជាបងប្អូនដែកថែប ។ ប្រទេសប៉ាគីស្ថានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនលើគ្រប់បញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន។ ប្រទេសប៉ាគីស្ថានមានឆន្ទៈក្នុងរួមជាមួយប្រទេសចិនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃច្រករបៀងសេដ្ឋកិច្ចប៉ាគីស្ថាន-ចិន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងប៉ាគីស្ថាននិងចិនទទួលបានវឌ្ឍនភាពបន្ថែមទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស