ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា សហរដ្ឋអាមេរិកបន្តបង្កើនការដាក់ពង្រាយយោធានៅតំបន់សមុទ្រចិនខាងត្បូងដែលបានបង្កើនស្ថានការណ៍ដ៏តានតឹងក្នុងតំបន់
2023-04-28 16:05:43cri
Share with:

កាលពីថ្ងៃទី២៧ខែមេសា លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា បច្ចុប្បន្ននេះ ភាគីអាមេរិកបន្តបង្កើនការដាក់ពង្រាយយោធានៅតំបន់សមុទ្រចិនខាងត្បូង ដើម្បីជំរុញស្ថានការណ៍ឱ្យកាន់តែតានតឹងក្នុងតំបន់ដោយចេតនា ដូច្នេះ ប្រទេសក្នុងតំបន់គួរតែរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ ។

លោក Tan Kefei បានថ្លែងថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះកោះទាំងអស់នៃសមុទ្រចិនខាងត្បូងនិងលំហសមុទ្រក្បែរនោះ ។ ភាគីចិនកសាងហេដ្ឋារចនាសម្ព័ន្ធនៅកោះសមុទ្រចិនខាងត្បូង ដាក់ពង្រាយកម្លាំងការពារដ៏ចាំបាច់ គឺអនុវត្តសិទ្ធិអធិបតេយ្យភាពស្របតាមផ្លូវច្បាប់ គឺជារឿងដែលត្រឹមត្រូវនិងស្របច្បាប់ទាំងស្រុង ។ អំពីការដែលសហរដ្ឋអាមេរិកបន្ថែមមូលដ្ឋានយោធានៅហ្វីលីពីន ភាគីចិនបានតាមដានយ៉ាងជាប់លាប់ជាច្រើនលើកហើយ ។ កងទ័ពចិននឹងការពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្រយ៉ាងមុតមាំ ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូងយ៉ាងមុតមាំ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស