លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៧ ខែមេសា ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការវិវឌ្ឍនៃការចូលជាសមាជិកនៃ"កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល" (DEPA) របស់ប្រទេសចិន ព្រមទាំងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកជាដើម ។
លោកស្រី Shu Jueting បានបង្ហាញថា ប្រទេសចិន និងសមាជិក DEPA បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្មគ្មានក្រដាស ចរាចរណ៍ទំនិញ និងការទូទាត់តាមអនឡាញ ។ នៅជំហានបន្ទាប់ ប្រទេសចិននឹងបន្តធ្វើការពិគ្រោះពិភាក្សាជាមួយសមាជិក DEPA ក្រោមយន្តការក្រុមការងារលើបញ្ហាផលិតផលឌីជីថល និងការគ្រប់គ្រងទិន្នន័យជាដើម ។
ទាក់ទងនឹងករណីដែលមានការផ្សាយដំណឹងថា សហរដ្ឋអាមេរិកបានស្នើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងកុំបំពេញកូតាទីផ្សាររបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារប្រទេសចិន លោកស្រី Shu Jueting បានឆ្លើយតបថា ទង្វើរបស់សហរដ្ឋអាមេរិកគឺជាអនុត្តរភាពខាងបច្ចេកវិទ្យា ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះព្រមនិងអំពាវនាវឱ្យរដ្ឋាភិបាល និងសហគ្រាសនៃប្រទេសពាក់ព័ន្ធ គិតពិចារណាពីផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលវែង និងរួមគ្នាគាំពារច្បាប់ពាណិជ្ជកម្មសេរី ។