ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)
2023-04-28 15:24:02cri
Share with:


ព្រឹកថ្ងៃទី ២៧ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Daren Tangអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅទីស្តីការរដ្ឋZhongnanhai ប្រទេសចិន។

 លោក Li Qiang បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការការពារកម្មសិទ្ធិបញ្ញា ដោយបង្កើតនិងអនុវត្តយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិ ដើម្បីពន្លឿនការកសាងប្រទេសជាតិឱ្យខ្លាំងផ្នែកកម្មសិទ្ធិបញ្ញា។ យើងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងចូលរួមចំណែកយ៉ាងសកម្មនូវប្រាជ្ញាចិន និងគម្រោងរបស់ចិន សម្រាប់បង្កើតបរិស្ថានដ៏ល្អដែលមានអំណោយផលដល់ការបង្កើត ការការពារ និងការប្រើប្រាស់នូវកម្មសិទ្ធិបញ្ញា។

ជាការឆ្លើយតប លោក Daren Tang បានថ្លែងថា ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានទទួលសមិទ្ធផលនិងវឌ្ឍនភាពជាលក្ខណៈប្រវត្តិសាស្ត្រផ្នែកកម្មសិទ្ធិបញ្ញា ហើយចំណាត់ថ្នាក់របស់ចិនបានឡើងដល់ ១១នៅក្នុងសន្ទស្សន៍នៃការច្នៃប្រឌិតសកល ។ យុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញារបស់ចិនគឺជាគំរូ។ កិច្ចសហប្រតិបត្តិការរវាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងប្រទេសចិនគឺមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ។នៅពេលអនាគត យើងនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីលើកកម្ពស់នវានុវត្តន៍ពិភពលោក និងការអភិវឌ្ឍរួមនៃប្រទេសទាំងអស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស